នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ដើម្បីត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកានេះ នៅក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។
គោលបំណង នៃកិច្ចប្រជុំនេះគឺដើម្បីបញ្ចប់សេចក្តីព្រាង នៃសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការរៀបចំ តួនាទីនិងភារកិច្ចរបស់អនុគណៈកម្មការនានា សម្រាប់ការត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យមានកិច្ចប្រជុំលើកក្រោយប្រព្រឹត្ត ទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់បន្ថែម និងព្រមព្រៀងលើតួនាទី និងភារកិច្ចសំខាន់ៗ ដែលទាក់ទងទៅនឹងដំណើរទស្សនកិច្ច នាពេលខាងមុខ របស់គណៈប្រតិភូវេ ទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។












