នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាទៀងទាត់ ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើរបាយការណ៍សង្ខេបស្តីពីស្ថានភាព និងផែនការជួសជុលផ្លូវជាតិលេខ៤។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានក្រើនរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធឲ្យយកចិត្តទុកដាក់ទៅលើមតិយោបល់ របស់ប្រជាពលរដ្ឋទាំងនៅក្នុងទំព័រហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្ត្រី និងទំព័រហ្វេសរបស់ប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន ហើយត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលា។










