Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំ ស្តីពី គំនិតផ្តួចផ្តើម​យល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាមួយ​តន្រ្តីករ​ សិល្បករសិល្បការនីខ្មែរ និងអ្នកជំនាញខាងផ្នែកផលិតកម្ម

$
0
0

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦​ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយសិល្បករសិល្បការនីខ្មែរនិងអ្នកជំនាញខាងផ្នែកផលិតកម្ម ​រួមទាំង​តារាល្បីៗចំនួនដូចជា៖ ​លោកស្រី ឌីសាវ៉េត លោក ខេមរៈ សេរីមន្ត​ កញ្ញា សុគន្ធនីសា លោកស្រី ឡូរ៉ា ម៉ម និងលោកស្រី ណាក់ ស្រីណា​ និងលោក ណាខន។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីអ្នកតំណាងមកពីសហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) ​ក្រុមហ៊ុនខ្មែរមេគង្គKMF(Khmer Mekong Films) ផលិតកម្ម​Octopus និងក្រុមហ៊ុនផ្នែកទំនាក់ទំនងសាធារណៈ Brains Communication (តំណាងឱ្យAPISWA – សមាគមស្រា​អន្តរជាតិ​អាស៊ីប៉ាស៊ីហ្វិច ដែលជាអ្នកឧបត្ថម្ភធំប្រកបដោយសក្តានុពលនៃគំនិតផ្តួចផ្តើមនេះ)​។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំគំនិតផ្តួចផ្តើម​យល់ដឹង អំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្នាក់ជាតិមួយ នៅក្នុងគោលបំណងដើម្បីអប់រំពលរដ្ឋឱ្យមានការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានគោលដៅ​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ ការរងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។​​

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងអំណរ​គុណ និង​ការកោតសរសើរ​ចំពោះអ្នកចូលរួមទាំងអស់ ដែលបានផ្តល់​​​មតិយោបល់ ប្រកបដោយការច្នៃប្រឌិតនេះ មកឱ្យក្រសួងវិញ​ និងរៀបចំបង្កើតកម្មវិធីសុវត្ថិភាពចរាចរណ៍ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងនេះ។​

14448857_578735725644105_1372823715282527116_n 14446216_578735758977435_6792332191070081330_n 14446140_578735665644111_7779001321099506471_n 14462867_578735458977465_3882112502518127616_n 14446114_578735452310799_4229289081709406770_n 14479758_578735455644132_2322763082073406976_n 14390632_578735638977447_713923664422213466_n 14463007_578735662310778_1167848582280167556_n 14463307_578735762310768_884961512432501039_n 14469449_578735832310761_8414292048258408426_n 14448916_578735868977424_1636781509080963905_n

Viewing all articles
Browse latest Browse all 619