Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបសម្តែងការគួរសមពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី​​​(ADB)

$
0
0

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសំដែងការគួរសមពីគណៈប្រតិភូធនាគារអភិឌ្ឍន៍អាស៊ី ដែលដឹកនាំដោយលោក​​ស្រី Noriko Ogawa ​អគ្គនាយករងនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី។

លោកស្រី Ogawa ​បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះកិច្ចសហការក្នុងភាពជាដៃគូរឹងមាំរវាង​កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី។ លោកស្រីបានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី អំពី ក្រុមពិគ្រោះយោបល់ជាន់ខ្ពស់​របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ ស្តីពី ការប្រារព្ធពិធីខួបលើកទី៥០ (ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦​) និងការចូលរួមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក្នុង​ក្រុមពិគ្រោះយោបល់នោះ​ ដែលផ្តោតជាសំខាន់លើការ​រួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​កម្ពុជា បញ្ហាប្រឈមនៃការអភិវឌ្ឍ​កម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល​កម្ពុជានិង​ធនាគារអភិវឌ្ឍន៍អាស៊ី​នាពេលអនាគត ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ​​ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការគាំទ្រកន្លងមកនិងកំពុងបន្ត​ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិង​សង្គមកម្ពុជា។​

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូន គណៈប្រតិភូ អំពី គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្រោមហិរញ្ញប្បទានរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី និងបានកត់សម្គាល់អំពីបញ្ហាប្រឈមសំខាន់ៗ និងមេរៀនដែលបានសិក្សាពីការអនុវត្ត​ ក៏ដូចជា​​ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍកម្ពុជាសព្វថ្ងៃ​។

14495281_583333445184333_5036634067866161374_n 14469545_583333298517681_3025489736953632311_n 14600944_583333271851017_800954474837257494_n 14495447_583333148517696_8733192012310499266_n 14606402_583333141851030_5003305867116660706_n 14494894_583333011851043_8709182525632330484_n

Viewing all articles
Browse latest Browse all 619

Trending Articles