Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត

$
0
0

នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាទី១ (ចំការដូង) ដោយមានការអញ្ជើញចូលរួម ពីតំណាងអភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ តំណាងក្រុមហ៊ុន CMVIC ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន។

គោលបំណង នៃការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចល័តនេះ គឺដើម្បីបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។

នៅក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីអត្ថប្រយោជន៍​ នៃម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ ដែលជាដំណោះស្រាយមួយក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋដែល​ រស់នៅបណ្តាខេត្តឆ្ងាយៗ ដោយបាមចូលរួមកាត់បន្ថយ​ ការធ្វើដំណើរ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅរាជធានី​-ខេត្តដែលមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ ម៉ាស៊ីននេះនឹងចល័តទៅគ្រប់២៥ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋអាចយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានគ្រប់ៗគ្នា នៅបណ្តាខេត្តរបស់គាត់ផ្ទាល់តែម្តង។

នៅចុងបញ្ចប់នៃកម្មវិធី ក៏មានការបង្ហាញពីការប្រើប្រាស់ម៉ាស៊ីននេះ ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចដែលមានភ្ជាប់នៅក្នុងតំណរទៅកាន់វីដេអូផ្សាយផ្ទាលខាងក្រោមនេះៈ
https://www.facebook.com/mpwt.gov.kh/videos/586488661535478/

14695467_586676164850061_1141805923576394469_n 14572799_586675128183498_3709930496088608685_n 14642465_586675074850170_1980911361076103080_n 14502800_586675184850159_4551131186115117565_n 14666095_586676411516703_2153499630671631644_n 14650641_586675094850168_8583224426162242687_n 14691093_586676178183393_5652585575726276807_n 14568169_586676258183385_873990953117498757_n 14632907_586675274850150_3419999384672283401_n 14702223_586676364850041_1052781536438784675_n 14591598_586675254850152_3978679506132749748_n 14680678_586676464850031_392888825897911304_n 14691088_586676378183373_2904919378949953616_n 14563591_586674944850183_6099217064946798794_n 14611009_586675014850176_529391850221221763_n 14713546_586674918183519_1023496903336366695_n 14611106_586675334850144_3441463637472404657_n 14600837_586676238183387_8762619378281222615_n 14650084_586675411516803_952336448083395016_n 14681749_586675194850158_1333414599816717986_n 14520489_586675314850146_3197390484329662966_n 14681606_586676248183386_2724411993988958705_n 14632865_586674961516848_8918888884273421529_n

Viewing all articles
Browse latest Browse all 619

Trending Articles