Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំប្រចាំសប្តាហ៍ស្តីអំពីការជួសជុលសំបុកមាន់

$
0
0

នៅថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាទៀងទាត់​ជាមួយនឹងមន្ត្រីជាន់ខ្ពស់​នៅទីស្តីការ​ក្រសួងសាធារណការ និងដឹកជញ្ជូន។

របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យឡើងវិញនូវបទដ្ឋានបច្ចេកទេសសម្រាប់ការជួសជុល​និងការថែទាំផ្លូវថ្នល់។ ឯកឧត្តមរដ្ឋលេខាធិការ Pheng​ Sovicheano បានធ្វើបទបង្ហាញមួយ ស្តីអំពីគោលការណ៍ណែនាំលើការថែទាំជួសជុលផ្លូវថ្នល់ដើម្បីបង្ការកុំឱ្យ​ខូចខាតធ្ងន់ធ្ងរ​។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់​អំពីការពង្រឹង​​នីតិវិធី​គ្រប់គ្រង និងការជួសជុលថែទាំ​ផ្លូវថ្នល់ ​និង​បានណែនាំឱ្យប្រធាន​មន្ទីរសាធារណការ និងដឹកជញ្ជូន​បង្កើតក្រុម​ការងារជួសជុលសំបុកមាន់ ដើម្បីធ្វើយុទ្ធនាការឱ្យបានទូលំទូលាយក្នុងការ​ជួសជុលសំបុកមាន់នៅទូទាំងប្រទេស។ នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី​​បានធ្វើការណែនាំឱ្យ​បែង​ចែក​ឧបករណ៍ និង​​កៅស៊ូត្រជាក់​សម្រាប់​ជួសជុលសំបុកមាន់ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនដើម្បី​សម្រេចភារកិច្ច​នេះ។

14680779_587230521461292_731984876099877428_n 14657330_587230651461279_6649875710102269797_n 14641974_587230791461265_4128317256368538028_n 14657330_587230651461279_6649875710102269797_n 14718784_587230138127997_5655919009666176658_n 14731186_587230144794663_8758814811352642450_n 14590404_587230128127998_4157027651242344099_n 14695594_587230514794626_3968160723203426452_n

Viewing all articles
Browse latest Browse all 619

Trending Articles