Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ដំណើរទស្សនកិច្ច នៅទីស្នាក់ការកណ្តាល អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ

$
0
0

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ និងបណ្តាការិយាល័យក្នុងតំបន់។
នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ លោក សាង ស៊ូន ចាង អនុប្រធាន KOTSA បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកម្ពុជា និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការ ចែករំលែកនូវការអនុវត្ត និងបទពិសោធន៍ល្អៗ ទាក់ទងនឹងការគ្រប់គ្រងសុវត្ថិភាពដឹកជញ្ជូននៅកូរ៉េ។
ឯកឧត្តម តូច ចាន់កុសល បានជម្រាបជូនថ្នាក់ដឹកនាំរបស់ KOTSA អំពីកិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់ក្រសួង និងការប្រឈមនៅក្នុងការដោះស្រាយនូវសុវត្ថិភាពចរាចរណ៍ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនកូរ៉េ គឺជាស្ថាប័នមួយដែលធានាឲ្យមានការរស់នៅដោយសុខស្រួល និងសុវត្ថិភាព របស់ប្រជាពលរដ្ឋកូរ៉េ ដោយអនុវត្ថនូវគម្រោងសុវត្ថិភាពដឹកជញ្ជូន សំដៅការពារនូវជីវិត និងទ្រព្យសម្បត្តិមានតម្លៃ របស់ប្រជាពលរដ្ឋកូរ៉េ រាល់ប្រភេទនៃការដឹកជញ្ជូន រួមមាន ផ្លូវគោក និងអាកាស ជាដើម។
ប្រធានតាមបណ្តាផ្នែកផ្សេងៗ របស់អាជ្ញាធរបានបង្ហាញជូននូវសកម្មភាពចំបង និងការអនុវត្តល្អ នៅក្នុងផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់ រថភ្លើង អាកាស និងការគ្រប់គ្រង។ ទន្ទឹមនឹងនោះ គណៈប្រតិភូ ក៏បានចុះទៅពិនិត្យដោយផ្ទាល់ នូវប្រព័ន្ធប្រតិបត្តិការ នៅតាមផ្នែកនីមួយៗ។
ឯកឧត្តម តូច ចាន់កុសល បានថ្លែងអំណរគុណ និងវាយតម្លៃយ៉ាងខ្ពស់ចំពោះឱកាសក្នុងការផ្លាស់ប្តូរ យោបល់ និងបទពិសោធន៍ជាមួយនឹងថ្នាក់ដឹកនាំរបស់អាជ្ញាធរ និងបានស្នើឲ្យបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួង និងផ្លាស់ប្តូរអ្នកបច្ចេកទេស ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងKOTSA និងក្រសួង សំដៅកែលំអនូវសុវត្ថិភាពចរាចរណ៍ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅកម្ពុជា។

15134734_608031669381177_8419448350556785870_n 15181481_608031486047862_7845011328294003891_n 15193450_608031709381173_6355279757386643925_n 15078966_608031472714530_4708704639815646452_n 15219552_608031846047826_6953650137649821321_n 15181616_608031819381162_4258218222833582657_n 15109577_608031839381160_9128634329895607563_n 15181482_608031876047823_2528212050617823766_n 15109431_608031349381209_7657711756814658769_n 15181124_608031756047835_3404353195849689625_n 15202679_608031476047863_112477096504703815_n 15085489_608031352714542_6767001870584091043_n 15095668_608031682714509_5608210728457824891_n 15085606_608031926047818_1716463141050567180_n 14993466_608031622714515_4645962355155198125_n 15181677_608031976047813_9214462120698406250_n

Viewing all articles
Browse latest Browse all 619

Trending Articles