នៅថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយនឹងមន្ត្រីជាន់ខ្ពស់នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ។
របៀបវារៈសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធអនឡាញសម្រាប់ “ការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់” ដែលជាប្រធានបទនេះ ត្រូវបានធ្វើបទបង្ហាញដោយ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
↧
Article 1
↧