Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំត្រៀមសម្រាប់រៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន

$
0
0

ពីថ្ងៃទី ១៣-១៥ ខែធ្នូ ឆ្នាំ២០១៦នៅទីក្រុងប៉េកាំង ប្រទេសចិន ឯ.ឧ លឹម ស៊ីដេនីន រដ្ឋលេខាធិការ បាននឹងកំពុងចូលរួមជាមួយប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ចូលរួមកិច្ចប្រជុំត្រៀមសម្រាប់រៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំនេះ នៅចុងខែមេសា ឆ្នាំ ២០១៧។គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺ

១/ ពិនិត្យឡើងវិញពីវឌ្ឍនៈភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ ចន្លោះពីកិច្ចប្រជុំលើកទី៣ មកដល់បច្ចុប្បន្ន ។

ទី២/ ដាក់ចេញផែនការសម្រាប់ឆ្នាំ ២០១៧។ បញ្ហាផ្សេងៗ។ អង្គប្រជុំវាយតម្លៃខ្ពស់ថា ឆ្នាំ ២០១៦ នេះ គឺជាឆ្នាំដែលមានសកម្មភាពលេចធ្លោសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺដំណើទស្សនកិច្ចទៅវិញទៅមក របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ជាពិសេសឯកឧត្តមប្រធានាធិតីចិនXi Jinping នៅកម្ពុជា ។

សមិទ្ធិផលជាជាច្រើនក៏ត្រូវការអនុវត្ត។ សម្រាប់កិច្ចសហប្រតិបត្តិការឆ្នាំ ២០១៧ សម្រាប់វិស័យដឹកជញ្ជុន កម្ពុជាស្នើភាគីចិនជម្រុញ ការអនុវត្តគម្រោងមួយចំនួន ផ្លូវជាតិលេខ៥១ លេខ ១១ជាដើម ជាពិសេស គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ព្រលានយន្តហោះ នៅ សៀមរាប ។ ភាគីទាំងពីរឯកភាព ជម្រុញបញ្ចប់សេចក្តីព្រាងផែនការមេ ស្តីពីការអនុវត្តនយោបាយ « ខ្សែក្រវាត់មួយ ផ្លូវមួយ » កម្ពុជា-ចិន។


Viewing all articles
Browse latest Browse all 619