Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពីធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀង និងសេចក្តីបន្ថែម នៃអនុស្សរណៈយោគយល់គ្នាស្តីពី ការសាងសង់ស្ពានឆ្លងកាត់ព្រំដែន ស្ទឹងបត់ និងការផ្លាស់ប្តូរសិទ្ធធ្វើចរាចរណ៍ឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ

$
0
0

ថ្ងៃទី​១៦​ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំ​លើកទី៥ នៃគណៈកម្មាធិការរួមសម្រាប់​កិច្ច​ព្រម​ព្រៀង​​សម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ នៅទីក្រុងឈៀងម៉ៃ​​ ប្រទេស​ថៃ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូនថៃ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង និងសេចក្តីបន្ថែម នៃអនុស្សរណៈយោគយល់គ្នា ។

ដូចខាងក្រោម៖

១. កិច្ចព្រម​ព្រៀង​​​រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តី​ពី​ការ​ សាង​សង់​​ស្ពាន​ឆ្ល​ងកាត់ព្រំ​ដែន ​ស្ទឹងបត់-បានណង​អៀង។

រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ស្ពាន ផ្នែកស្ថិតនៅលើទឹកដីកម្ពុជា និងកម្ចីសម្បទានសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង បរិក្ខារ​នៅច្រកទ្វារព្រំដែនថ្មី និងផ្លូវតភ្ជាប់ពីច្រកនេះទៅផ្លូវជាតិលេខ ៥ ដែលជាផ្នែក មួយនៃផ្លូវ​អាស៊ានហាយវ៉េលេខ ១។

២. សេចក្តីបន្ថែមទី២ នៃអនុស្សរណៈយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ស្តីពីការផ្លាស់ប្តូរសិទ្ធិធ្វើចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ព្រំដែន តាម​ច្រកទ្វារព្រំដែន ប៉ោយប៉ែត-អារញ្ញប្រាថេត។

15578501_620255678158776_5416515031158170289_n 15542320_620255681492109_940025082593197429_n 15442188_620256101492067_6471287394945889039_n 15492624_620256471492030_1376385437792898595_n 15542017_620255684825442_8726478322680154301_n 15420888_620255921492085_4553467551320260440_n 15621747_620256678158676_8927820019239495823_n 15541406_620256244825386_8147908572711023855_n

Viewing all articles
Browse latest Browse all 619

Trending Articles