នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម Harry H. Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនិងការផ្តល់ជំនួយរបស់របស់ជប៉ុនដល់ក្រសួងសាធារណការនិងដឹកជញ្ជូន។ប្រទេសជប៉ុនកំពុងពិនិត្យលើគម្រោង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលក្នុងនោះរួមមាន៖ ការស្តារ ស្ពានជ្រោយចង្វារឡើងវិញ ការពង្រីកផ្លូវជាតិលេខ៥ពីពីរគន្លងទៅ៤គន្លង ការសាងសង់កំពង់ផែកុងតឺន័រថ្មី នៅក្នុងខេត្តព្រះសីហនុ។ លើសពីនេះទៀត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងសិក្សាលទ្ធភាពអនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត (AGT) ពីភ្នំពេញទៅព្រលានយន្តហោះ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត Horinouchi ដែលបានផ្តល់ការគាំទ្រចំពោះប្រព័ន្ធទិន្ន័យគ្រប់ការដំណើការ ការងារកំពង់ផែ EDI និងការកសាងសមត្ថភាពមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន។











