Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន​

$
0
0

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧​ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ​ដែលដឹកនាំដោយ ឯកឧត្តម Iwai Shigeki​ សមាជិក​សភាប្រឹក្សាយោបល់នៃប្រទេសជប៉ុន​ ដោយមានការអមដំណើរពីឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាអំពីការពន្លឿនការសិក្សា និងការអនុវត្តគម្រោងផ្លូវល្បឿនលឿន ​ពីរាជធានីភ្នំពេញទៅក្រុងបាវិត​ ការអភិវឌ្ឍ​ស្ថានីយកុងតឺន័រ​កំពង់ផែក្រុងព្រះសីហនុ​ ការអនុវត្តគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT)​ក្នុងរាជធានីភ្នំពេញ ការធ្វើឱ្យប្រសើរឡើងដល់​ការគ្រប់គ្រងនិងប្រតិបត្តិការរថយន្តក្រុងសាធារណៈ និង​ការធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា។​

ឯកឧត្តម Shigeki បានសម្តែង​ការគាំទ្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតដល់កម្ពុជា រួមទាំងការធ្វើឱ្យប្រសើរឡើង និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ​និងកិច្ចសហប្រតិបត្តិការជា​បន្ត រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រពីឯកឧត្តម ​Shigeki ដើម្បីជួយ​បង្កើតផែនការមេភស្តុភារកម្មរបស់កម្ពុជា និងការដាក់ឱ្យដំណើរការ​ប្រព័ន្ធ EDI នៅកំពង់ផែ ​ ដែលនឹងជួយសម្រួលដល់​នីតិវិធី ​និងការដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា។​

16649562_652018518315825_4056904431253277044_n 16806825_652018458315831_4943203450012211857_n 16807043_652018348315842_4637511470776249622_n 16729019_652018671649143_8607317022793960443_n 16729131_652018508315826_550031624384796557_n 16716127_652018368315840_1039721486339431277_o 16806941_652018674982476_6333983100279830729_n 16807284_652018361649174_6926285010438879327_n

Viewing all articles
Browse latest Browse all 619

Trending Articles