Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពិធីបើកការដ្ឋានជួសជុលនិងសាងសង់ផ្លូវបេតុងប្រវែង ៤៥០ម៉ែត្រក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល

$
0
0

នារសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកកោះធំ បានដឹកនាំគណៈប្រតិភូមួយក្រុមអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលសាងសង់ផ្លូវបេតុងប្រវែង ៤៥០ម៉ែត្រ និងបានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ជូនប្រជាពលរដ្ឋអំពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការរិះរកគ្រប់មធ្យោបាយដើម្បីពង្រឹងពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់នៅទូទាំងប្រទេស ក៏ដូចជាតភ្ជាប់ជាមួយបណ្តាញផ្លូវរបស់ប្រទេសជិតខាងដើម្បីសម្រួលដល់ការនាំចេញផលិតផងរបស់កម្ពុជាផងដែរ។
ប្រជាពលរដ្ឋបានសម្តែងនូវការសាទរ ចំពោះសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង ជាពិសេសចំពោះកិច្ចការដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។

18698299_703927863124890_6624946283269464308_n 18698340_703925029791840_1875703258411648398_n 18698404_703927736458236_5065718940181175466_n 18739967_703926146458395_3307873090502936432_n 18740281_703927619791581_9217785086190960486_n 18740468_703924689791874_2606637538379925628_n 18740744_703924683125208_4229002664101887186_n

Viewing all articles
Browse latest Browse all 619

Trending Articles