Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន០៤ខ្សែ ប្រវែង ១.៥១៨ ម៉ែត្រ ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល

$
0
0

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យប្រើប្រាស់ ផ្លូវចំនួនបួនខ្សែរួមមាន៖ ផ្លូវបេតុងចំនួនបីខ្សែ មានប្រវែងសរុបចំនួន ៤៦៨ម៉ែត្រ និងផ្លូវដីក្រាលថ្មចំនួនមួយខ្សែប្រវែងសរុបចំនួន ១.០៥០ម៉ែត្រ ស្ថិតក្នុងឃុំព្រែជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្តមបានជម្រាបជូន ប្រជាពលរដ្ឋទាំងអស់ ថារាជរដ្ឋាភិបាលតាមរយៈ ឯកឧត្តមផ្ទាល់ក្នុងនាម ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ កំពុងខិតខំរៀបចំផ្លូវក្នុងភូមិ ក្នុងស្រុកកោះធំ ស្ទើតែទាំងអស់ ឲ្យក្លាយទៅជាផ្លូវបេតុង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ទៅលក់នៅទីផ្សារមានភាពងាយស្រួល។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា ឯកឧត្តម កំពុងខិតខំប្រឹងប្រែងក្នុង ការចូលរួមអភិវឌ្ឍ និងប្រែក្លាយស្រុកកោះធំ ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស ដោយបានអញ្ជើញអ្នកវិនិយោគជប៉ុន ឲ្យមកធ្វើការសិក្សាលទ្ធផលនៃតំបន់នេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការសាងសង់ផ្លូវ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ននានា នៅក្នុងប្រទេស ជាពិសេសសមិទ្ធិផលដ៏មហាសាល នៅក្នុងស្រុកកោះធំនេះ មានដូចជា ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ១១០ និងស្ពានកោះធំ ព្រមទាំងស្ពានជ្រៃធំជាដើម…។ល។ ឯកឧត្ដមបានមានប្រសាសន៍ថា៖ សមិទ្ធិផលទាំងនេះ បានប្រសូត្រចេញពី សុខសន្តិភាពសង្គម និងសន្តិសុខនយោបាយ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

18739704_704361246414885_3430562622020329386_n 18739800_704360916414918_2572163613923268506_n 18739881_704361163081560_465795682181223162_n 18739911_704361886414821_2236768066707151555_n 18739987_704360919748251_3630900532628421745_n 18740023_704361713081505_4799157346507459258_n 18740093_704362009748142_6765110023291352431_n 18740207_704362089748134_4488542502614324794_n 18740278_704361513081525_1655571983116123935_n 18740289_704361006414909_1021119783874310181_n 18740323_704361543081522_1671391492475820871_n 18740464_704361423081534_9150832117809503603_n 18740495_704362049748138_7602431592343744305_n 18740677_704361323081544_1586671256609570237_n 18765720_704361689748174_4685850269952236107_n 18765775_704361173081559_3488513679625960705_n 18765902_704362053081471_7300218101066353420_n 18767472_704360966414913_5641643356517976386_n 18767733_704361166414893_1987182374061216675_n 18813366_704361879748155_8889697500881802683_n 18813553_704362219748121_8893364156696774631_n 18813613_704361299748213_2973960413574715201_n 18813659_704361516414858_3785895761233732466_n 18814111_704360999748243_2187229131291599180_n 18838925_704361633081513_5625804330271413326_n 18838970_704360923081584_7884383053827273852_n

Viewing all articles
Browse latest Browse all 619