Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

កិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ី-អឺរ៉ុបលើកទី៤ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី

$
0
0

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ី-អឺរ៉ុបលើកទី៤ នៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។

ឯកឧត្តម Budi Karya Sumadi រដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ី ជាប្រធាននៃកិច្ចប្រជុំ និងអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ី-អឺរ៉ុប, សហគមន៍អឺរ៉ុប, អាស៊ាន, អង្គការដឹកជញ្ជូនអន្តរជាតិ និងថ្នាក់ដឹកនាំធុរកិច្ចវិស័យដឹកជញ្ជូន និងឡូជីស្ទីក។

រដ្ឋមន្ដ្រីបានពិភាក្សាលើបញ្ហាដែលមានសារៈសំខាន់សម្រាប់ទ្វីបទាំងពីរ (អាស៊ី-អឺរ៉ុប) និងវិធីដែលធ្វើឱ្យទស្សនៈវិស័យរបស់ថ្នាក់នាំអាស៊ី និងអឺរ៉ុប មានទំនាក់ទំនង និងស៊ីសង្វាក់គ្នាលើគ្រប់វិស័យ ដោយរួមទាំង វិស័យដឹកជញ្ជូន និងឡូជីស្ទីក។

រដ្ឋមន្ដ្រីបានអនុម័តលើ សេចក្តីថ្លែងការណ៍ទីក្រុងបាលី នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ី- អឺរ៉ុបលើកទី៤ ស្តីពីការភា្ជប់អាស៊ី និងអឺរ៉ុប តាមរយៈការតភ្ជាប់បណ្តាញដឹកជញ្ជូន និងផែនការយុទ្ធសាស្រ្តថ្នាក់តំបន់។
សេចក្តីថ្លែងការណ៍ផ្តោតសំខាន់លើបញ្ហាដូចខាងក្រោម:
១. ផ្តោតសំខាន់លើការតភ្ជាប់គ្រប់វិស័យ
២. កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាជាយុទ្ធសាស្រ្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តា ប្រទេសអាស៊ី និងអឺរ៉ុប
៣. បង្កើនការចូលរួមពីស្ថាប័នឯកជន/ហិរញ្ញវត្ថុ ក្នុងការវិនិយោគលើវិស័យដឹកជញ្ជូន
៤.ជំរុញការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព តាមរយៈការប្រើប្រាស់បច្ចេក វិទ្យាទំនើប និងមានប្រសិទ្ធភាព
៥.ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើងថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈម របស់ប្រទេសជាសមាជិក នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប។ 21766502_760546850796324_8704918968894505913_n 21766505_760546854129657_9083714724536410371_n 21766630_760546994129643_4464700353446573910_n 21766701_760547094129633_6375435921778807189_n 21767927_760547024129640_2541108804364637203_n 21768325_760546674129675_2629933315348259544_n 21768376_760546947462981_1290773382974918938_n 22007445_760547120796297_6663825595659305123_n 22008241_760546990796310_488565295281954070_n 22045917_760546727463003_1770979646586646473_n 22047888_760546677463008_3394506725883236298_o 22050020_760546684129674_7163576667517848282_n


Viewing all articles
Browse latest Browse all 619

Trending Articles