Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិធីសំដៅធ្វើឱ្យប្រសើរឡើងការតភ្ជាប់រវាងអាស៊ាន និងសហគមន៍អឺរ៉ុប

$
0
0

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ី-អឺរ៉ុបលើកទី៤ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-សហគមន៍អឺរ៉ុបក្រៅផ្លូវការនៅទីក្រុងបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី។

រដ្ឋមន្រ្តីបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិធីសំដៅធ្វើឱ្យប្រសើរឡើងការតភ្ជាប់រវាងអាស៊ាន និងសហគមន៍អឺរ៉ុប។

រដ្ឋមន្រ្តីបានផ្តោតសំខាន់លើការតភ្ជាប់ផ្លូវអាកាស សុវត្ថិភាពផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងអាកាស ដោយមិនបំពុលបរិស្ថាន និងសុវត្ថិភាពផ្លូវថ្នល់។

រដ្ឋមន្ដ្រីក៏បានស្តាប់របាយការណ៍បច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍចុងក្រោយនៃគោលនយោបាយ ដឹកជញ្ជូនសហគមន៍អឺរ៉ុប វឌ្ឍនភាពនៃសមាហរណកម្មតំបន់អាស៊ានក្នុងវិស័យដឹកជញ្ជូន និងវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហគមន៍អឺរ៉ុប។

22007478_760973687420307_1872424572044357847_n 22007654_760973684086974_551329382110891894_n 22008296_760973804086962_8584161287170230148_n 22050369_760973694086973_4636597010265051487_n

Viewing all articles
Browse latest Browse all 619

Trending Articles