Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីនាឱកាសមុនពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ

$
0
0

នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសាធារណការ និងដឹកជញ្ជូន បានចុះធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវអោយមានការប្រុងប្រយ័ត្ន នាឱកាសមុនពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទីតាំងមុខផ្សារបែកចាន (ចែកខិតបណ្ណសុវត្ថិភាពចរាចរណ៍ក្នុងផ្សារ បិទស្ទីកឃ័រចំណាំងផ្លាតនៅលើយានយន្តនៅមុខផ្សារ)ដោយមានការរៀបចំកម្មវិធីសួរនិងឆ្លើយសំណួរស្តីពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ ។
ជាលទ្ធផល បានជូនមួកសុវត្ថិភាពចំនួន៦មួកដល់អ្នកឆ្លើយសំណួរបានត្រឹមត្រូវ ដែលមួកសុវត្ថិភាពនោះបានទទួលការឧបត្ថម្ភពីអង្គការជនពិការអន្តរជាតិ(អ្នកឆ្លើយត្រូវ៣សំណួរទទួលបានមួកសុវត្ថិភាព១)បានចែកច្បាប់ចរាចរណ៍បាន ១០០ក្បាល ស្ទីកឃ័របាន ២០០សន្លឹក សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹងបាន ១០០ក្បាល ខិតបណ្ណ១០ចំណុចដើម្បីសុវត្ថិភាពបាន ២០០សន្លឹក ខិតបណ្ណបទប្បញ្ញត្តិចរាចរណ៍មាត្រាសំខាន់ៗបាន ២០០សន្លឹក។

22729098_772777816239894_1756278335309404886_n 22730391_772777852906557_1130529937505309988_n 22780384_772777886239887_5586812182784594710_n 22780389_772777749573234_4577721530106641285_n 22788816_772777809573228_890412865879903714_n 22788854_772777799573229_7365286127711674410_n 22788994_772777862906556_8971639029694069386_n 22851871_772777756239900_3453075093515540182_n 22852923_772777762906566_782046055872592216_n

Viewing all articles
Browse latest Browse all 619

Trending Articles