Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

សិក្ខាសាលាស្តីអំពី “គោលនយោបាយ ចំណូលរយៈពេលមធ្យម និងយុទ្ធសាស្ត្រកៀរគរចំណូល

$
0
0

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីអំពី “គោលនយោបាយចំណូលរយៈពេលមធ្យម និងយុទ្ធសាស្ត្រកៀរគរចំណូល” ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូបង្គោល និងមន្រ្តីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្ត។

សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយទូលំទូលាយ សំដៅបង្កើនការយល់ដឹង និងរួមចំណែកក្នុងការ រៀបចំការអនុវត្តចំណូល ការតាមដានគ្រប់គ្រង ការកត់ត្រានូវចំណូលដែលប្រមូលបាន ព្រមទាំង ពង្រីកការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព សន្សំសំចៃ និងទាន់ពេលវេលា សមស្របតាមជំហាននៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣។

ថ្លែងនៅក្នុងសុន្ទរកថានោះដែរ ឯកឧត្តម ឈួន វិន បានជំរុញឱ្យមានការចូលរួមពីក្រុមការងាររៀបចំ ថវិការបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីសម្រេចឲ្យបានតាម ទិសដៅ ដែលបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម(ឆ្នាំ២០១៤-២០១៨) ស្របតាមក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

វគ្គសិក្ខាសាលានេះ មានការពិភាក្សាយ៉ាងផុលផុស ដើម្បីស្វែងយល់បញ្ហាជាគន្លឺះទាំងឡាយ ក្រោយបញ្ចប់វគ្គសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ទទួលបាននូវការយល់ដឹងថ្មីបន្ថែមទៀត សម្រាប់យកទៅអនុវត្តការងារចំណូលសំដៅលើកកម្ពស់គុណភាព និងពង្រីកការទទួលបាននូវភាពពេញចិត្ត និងប្រសិទ្ធភាពនៃសេវាសាធារណៈថែមទៀត ស្របតាមការកែទម្រង់របស់ក្រសួង។

23517738_781486978702311_1610708654341784560_n 23517993_781487128702296_4094166005817685634_n 23559441_781487142035628_2545981513834505517_n 23559619_781487018702307_499018392464357203_n 23621410_781486972035645_8818702594425604225_n 23621687_781487045368971_8043769352274316360_n 23621741_781487102035632_2127568198336870942_n 23622029_781486975368978_8924329141017568040_n 23658668_781487245368951_7321597360806899532_n 23659687_781487038702305_8255834925622045630_n

Viewing all articles
Browse latest Browse all 619

Trending Articles