Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការធ្វើទស្សនកិច្ចលើរថភ្លើងស្វ័យប្រវត្តិ (AGT) នៅទីក្រុងតូក្យូ

$
0
0

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាពី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងបេសកកម្មស្វែងរកការពិតផ្នែកភ័ស្តុភារកម្ម អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅក្រុមហ៊ុនYokohama Seaside Line ដែលធ្វើប្រតិបត្តិការប្រព័ន្ធរថភ្លើងស្វ័យប្រវត្តិ (AGT) នៅទីក្រុងតូក្យូ។

ក្រុមហ៊ុនបានចែករំលែកបទពិសោធន៍ជាមួយគណៈប្រតិភូពាក់ព័ន្ធនឹងប្រតិបត្តិការ និងការត្រួតពិនិត្យប្រព័ន្ធរថភ្លើងAGT។ ប្រព័ន្ធAGTនេះ គឺជារថភ្លើងធុនស្រាលមួយធ្វើចរាចរណ៍យ៉ាងស្ងាត់ដោយប្រើសំបកកង់កៅស៊ូ កាត់បន្ថយសំឡេងរំខាន និងរំញ័រដែលមានល្បឿនអតិបរមាចំនួន៦០គីឡូម៉ែត្រ។

អ្នកដំណើរប្រមាណជាង៥០.០០០នាក់កំពុងប្រើប្រាស់ប្រព័ន្ធរថភ្លើងAGTនេះ ដើម្បីធ្វើដំណើរជុំវិញទីក្រុង ហើយក្នុងពេលថ្មីៗនេះមានប្រតិបត្តិករAGTចំនួនប្រាំបួន ដែលធ្វើប្រតិបត្តិការនៅប្រទេសក្នុងជប៉ុន។

ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីបានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុននៅក្នុងខែសីហា ឆ្នាំ ២០១៧ រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ជំនួយដល់កម្ពុជាក្នុងការកសាងប្រព័ន្ធប្រតិបត្តិរថភ្លើងAGT នៅរាជធានីភ្នំពេញ។ អង្គការJICA បានបញ្ជូនក្រុមការងារមួយក្រុមដើម្បីធ្វើការសិក្សាលទ្ធភាពស្តីពីប្រព័ន្ធប្រតិបត្តិរថភ្លើងAGT ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ តាមគោលដៅគ្រោងទុក កម្ពុជាគួរតែមានប្រព័ន្ធAGT ដែលអាចដំណើរការបានមុនខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។

23517561_781478112036531_4260258874386294647_n 23519005_781478182036524_9002646540888291403_n 23519267_781478015369874_4017730258965599231_n 23519385_781478082036534_1180635057916720549_n 23519396_781478392036503_5425368549034478214_n 23559563_781478342036508_5502356875591397158_n 23561713_781478172036525_8721796003111914535_n 23561745_781478055369870_2841752147399731385_n 23658628_781478302036512_2777450583349698087_n

Viewing all articles
Browse latest Browse all 619

Trending Articles