Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានKICTរបស់សាធារណរដ្ឋកូរ៉េ

$
0
0

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម សួង ហេង រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានKICTស្តីពីការពង្រឹងសហប្រតិបត្តិការលើការប្រើប្រាស់ ការថែទាំ ការគ្រប់គ្រងផ្លូវថ្នល់ ការបង្កើតនូវការស្រាវជ្រាវ និងកម្មវិធីសហប្រតិបត្តិការរួមគ្នា ដោយមានការ ចូលរួមពីលោកបណ្ឌិត Pyeong Jun Yoo តំណាងវិទ្យាស្ថានកូរ៉េ និងមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះគឺដើម្បីដឹកនាំការស្រាវជ្រាវវិទ្យាសាស្ត្ររួម និងការអនុវត្តកម្មវិធីសាកល្បង ការប្រឹក្សាបច្ចេកទេស ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ តាមរយៈកិច្ច ប្រជុំបច្ចេកទេសរួម និងសិក្ខាសាលា។ អនុស្សរណៈនៃការយោគយល់នេះជាផ្នែកមួយនៃការបង្កើនកិច្ច សហប្រតិបត្តិការរវាងវិស័យសាធារណៈនិងវិស័យឯកជនរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី សួង ហេង បានគូសបញ្ជាក់ថាកំណើនសេដ្ឋកិច្ចរបស់ កម្ពុជាភាគច្រើនពឹងផ្អែកលើ ហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនគួរឱ្យទុកចិត្តបាន រួមមាន៖ ផ្លូវថ្នល់និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូនផ្លូវ អាកាស និង ផ្លូវទឹក។ រាជរដ្ឋាភិបាលកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅ កម្ពុជា រួមទាំង ការធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់បណ្តាញផ្លូវថ្នល់ និងការតភ្ជាប់នៅកម្ពុជា។ ដើម្បី ទទួលបានភាព ជោគជ័យនៃគោលនយោបាយរបស់រដ្ឋាភិបាលខាងលើ តម្រូវឱ្យមានធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ និងជំនាញ។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងនូវការគាំទ្រយ៉ាងមុតមាំរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ទាំងពីរនិងរំពឹងថាការអនុវត្តអនុស្សរណៈនេះមានប្រសិទ្ធភាពសម្រាប់អត្ថប្រយោជន៍នៃប្រទេសទាំងពីរ។

23559369_781955731988769_5493900846717982307_n 23559551_781955725322103_5787922555134391676_n 23561479_781956041988738_5557755473609637762_n 23561707_781957271988615_3461671055722311066_n 23621422_781955728655436_2592636455557578217_n 23621963_781955848655424_1991445909054963729_n 23622048_781955915322084_7611262100364461544_n 23658819_781955911988751_5474970881012569632_n 23755058_781956701988672_1183635022839640314_n

Viewing all articles
Browse latest Browse all 619

Trending Articles