នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង មានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការអង្កេតគម្រោងអភិវឌ្ឍន៍ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត (JICA Survey Team for Prepararrory Survey for Phnom Penh Bavet Expressway Development Plan) ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ។
ប្រជុំពិភាក្សាការងារ ស្តីពីការអង្កេតគម្រោងអភិវឌ្ឍន៍ផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធីបតី ក្នុងពិធីបិទ-បើកវគ្គវិក្រឹត ការយុទ្ធសាស្ត្រចតុកោណ
ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង បានរៀបចំពិធីបិទ-បើកវគ្គវិក្រឹតការយុទ្ធសាស្ត្រចតុកោណ របស់ក្រសួងសាធារណ ការនិងដឹកជញ្ជូន ក្រោមអធិបតភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ។
ប្រជុំពិភាក្សាលើការសិក្សាគម្រោងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញរបស់ក្រុមជំនាញការជប៉ុន
នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងមានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការសិក្សាគម្រោងប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញរបស់ក្រុមជំនាញការជប៉ុន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ។
Article 0
ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាត្តអោយ ឯកឧត្តម Nattavudh PHOTISARO ឯកអគ្គរាជទូតថៃថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
Article 3
នៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង មានប្រជុំត្រៀមរៀបចំសន្និសីទនាយកប្រតិបត្តិ ផ្លូវដែកអាស៊ាន លើកទី៣៧ (37th ASEAN RAILWAY CEO’s Conference) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ។
Article 2
នៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង មានរៀបចំកិច្ចប្រជុំជាមួយផ្នែកឯកជន និងក្រុមហ៊ុនដឹកជញ្ជូនឆ្លង កាត់ព្រំដែន ស្តីពីការអនុវត្តការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក ។
Article 1
ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតអោយគណៈប្រតិភូក្រុមហ៊ុន CTCE Group នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងស្វែងយល់ព័ត៌មាន ដើម្បីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងផ្លូវដែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សម្ពោធបើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៣១, ៣៣, ផ្លូវខេត្តលេខ១១៧, ផ្លូវវាងទីរួមខេត្ត កំពត និងអគារប៉ុស្តិ៍ច្រកទ្វារឆ្លងកាត់ព្រុំដែនព្រែកចាក«កម្ពុជា-វៀតណាម»
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ នៅស្រុកកំពង់ត្រាច ខេត្តកំពត បានប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១, ៣៣, ផ្លូវខេត្តលេខ១១៧, ផ្លូវវាងទីរួមខេត្ត កំពត សរុបប្រវែង ១០៦ គ.ម ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ និងកំណាត់ផ្លូវជាតិលេខ ៣៣ ប្រវែង ១៥.៨៣ គ.ម និិងអគារប៉ុស្តិ៍ច្រកទ្វារឆ្លងកាត់ព្រំដែនព្រែកចាក«កម្ពុជា-វៀតណាម» ខេត្តកំពត ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាសុី និងជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
Article 0
Article 2
នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងមានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួងពាក់ព័ន្ឋ ស្តីពី ការបូមស្តារផ្លូវនាវាចរ និងសាងសង់ ផែបណ្តែតចំនួនពីរស្ថិតក្នុងខេត្តកំពង់ឆ្នាំង លទ្ឋភាពបូមស្តារទន្លេបាសាក់ និងសាងសង់កំពង់ផែនៅស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន ។
Article 1
ព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួង បានបើកកិច្ចប្រជុំប្រជុំគណៈកម្មការចម្រុះរៀបចំបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាមួយភាគីថៃ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្តមរដ្ឋមន្ត្រី ។
បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥៣ ផ្លូវខេត្តលេខ១៥០B និង១៥១B ពីតាជេស ខេត្តកំពង់ឆ្នាំង ទៅ អមលាំង ខេត្តកំពង់ស្ពឺ ប្រវែង៧០,៦៣គ.ម
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តកំពង់ឆ្នាំង មានប្រារព្ធពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥៣ ផ្លូវខេត្តលេខ១៥០B និង១៥១B ពីតាជេស ខេត្តកំពង់ឆ្នាំង ទៅ អមលាំង ខេត្តកំពង់ស្ពឺ ប្រវែង៧០,៦៣គ.ម ក្រោមហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី និងកម្មវិធីសាកល្បងសម្រាប់ការបន្សាំ នឹងបម្រែបម្រួលអាកាសធាតុ ក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់តំកល់ជីវិតលើត្បូង ។
Article 1
រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យច្រកទ្វារព្រំដែនបាវិត ខេត្តស្វាយរៀង។
បើកការដ្ឋានសាងសងកំណាត់ផ្លូវជាតិលេខ១៣ និងផ្លូវខេត្តលេខ៣១៤D
ព្រឹក, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្ត ស្វាយរៀងមានប្រារព្ធពិធីបើកការដ្ឋានសាងសងកំណាត់ផ្លូវជាតិលេខ១៣ ប្រវែង៦២,៤គម ពីកំចាយមារ ខេត្តព្រៃវែង មកក្រុងស្វាយរៀង ខេត្តស្វាយរៀង និងផ្លូវខេត្តលេខ៣១៤D ប្រវែង២៥,៦គម ពីប្រសូត ស្វាយទាប កាត់តាមកំពង់រោទិ៍ ទៅព្រៃវល្លិ៍ (ព្រំដែនកម្ពុជា-វៀតណាម) ក្រោមហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) និងកម្មវិធីសាកល្បងសម្រាប់ការបន្សាំ នឹងបម្រែបម្រួលអាកាសធាតុ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ។
សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១
ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ នៅក្រុងតាខ្មៅ មានប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ប្រវែង ៨៥៥ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ ប្រវែង ១១.៩៥៥គម ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
Article 0
ព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាត្តអោយគណ:ប្រតិភូក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែកជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
Article 1
នៅរសៀល, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យា ស្តីពី ការសិក្សាគម្រោងផែនការផ្លូវថ្នល់នៅព្រះរាជា ណាចក្រកម្ពុជា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ តំណាង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ជាមួយវិទ្យាស្ថានផែនការវាស់ស្ទង់ និងគំនូសប្លង់ ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ។
Article 0
ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារតៀមរៀបចំសិក្ខាសាលា ស្តីអំពី ការដឹកជញ្ជូនក្នុងទីក្រុងភ្នំពេញ ដែលនឹងប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌល CJCC ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៥ ដោយមានការចូលរួមពីតំណាងក្រសួងដឹកជញ្ជូនប្រទេសជប៉ុន, តំណាងសាលារាជធានីភ្នំពេញ និងអង្គការJICA ។
Article 6
ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអនុញ្ញាតអោយវិទ្យុស្ត្រីកម្ពុជាធ្វើកិច្ចសម្ភាសន៍ ស្តីពី វិស័យសាធារណការនិងដឹកជញ្ជូន ។
Article 5
ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំការប្រជុំពិភាក្សាការងារ និងធ្វើបទបង្ហាញ ស្តីពីដំណើរការនៃការស្ទង់មតិសម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយគណៈប្រតិភូជប៉ុន ។