ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលប្រជុំខុទ្ទកាល័យ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ គ្រប់គ្រងការ ចុះបញ្ជីនាវា សញ្ជាតិកម្ពុជា ។
Article 0
Article 2
នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
Article 1
ល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំគណៈប្រតិភូ ក្រសួងសាធារណការ និងជញ្ជូន ទៅចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពផ្លូវថ្នល់ លើកទី២ ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នាទីក្រុងប្រេស៊ីលីយ៉ា ប្រទេសប្រស៊ីល ។
Article 0
ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ គណៈប្រតិភូ ក្រសួងសាធារណការ និងជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញនិវត្តពីការចូលរួមក្នុងសន្និសីទថ្នាក់ រដ្ឋមន្ត្រី ស្តីពីសុវត្ថិភាពផ្លូវថ្នល់លើកទី២ ចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នាទីក្រុងប្រេស៊ីលីយ៉ា ប្រទេសប្រស៊ីល ។
Article 0
ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ ស្តីអំពី ការស្ថាបនាផ្លូវល្បឿនលឿន ពីផ្នែកកណ្តាលរាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវ និងផែនការ ខេត្តហឺណាន ។
Article 2
ព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) អំពីបច្ចុប្បន្នភាពនៃការដឹកជញ្ជូនពហុរូបភាពនៅកម្ពុជា ជាពិសេសច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និងការដឹកជញ្ជូនពីភ្នំពេញទៅខេត្តព្រះសីហនុ ។
Article 1
ព្រឹកនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអនុញ្ញាត្តិអោយប្រធានទីប្រឹក្សាបច្ចេកទេស នៃក្រុមហ៊ុន DASAN Consultant RN21 ចូលជួបសំណេះសំណាល សំដែងការគួរសម និងពិភាក្សការងារ។
Article 0
នៅវេលាម៉ោង ២០:៣០នាទី យប់ នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមប្រជុំពិភាក្សា ស្តីពីថវិកាសម្រាប់ការសាងសង់ស្ពាននៅច្រកទ្វារអន្តរជាតិ ស្ទឹងបត់ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ នាថ្ងៃទី ០៤-០៥ ខែ ធ្នូ ឆ្នាំ ២០១៥ ។
Article 6
ព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការផ្តល់ជំនួយ បច្ចេកទេសបន្ថែមទៀតថា IMO អាចធ្វើទៅបានអាចផ្តល់ដល់ ប្រទេសកម្ពុជាក្នុងការកសាងសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យសមុទ្ររួមទាំងការជាពិសេសនៅក្នុងការផ្តល់ជំនួយណាមួយ ដែលទាក់ទងទៅនឹងការដឹកជញ្ជូនការចុះបញ្ជី ។
Article 5
រសៀលថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាលើការងារជម្រុញការអនុវត្តគម្រោងស្តារឡើងវិញផ្លូវដែក ភាគខាងជើងឱ្យបានចប់តាមផែនការឆ្នាំ២០១៦ ។ ជាពិសេស បន្តការជម្រុញការអនុវត្តគម្រោងតភ្ជាប់ផ្លូវដែកពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដល់ស្ថានីយ៍ស្វាយស៊ីសុផុនឱ្យបានចប់សព្វគ្រប់ក្នុងខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ។
Article 4
ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអនុញ្ញត្តអោយ ក្រុមការងារ JICA ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារស្តីពីគម្រោងចុះបញ្ជីយានយន្ត ។
Article 3
រសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើផែនការអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត (Cambodia-Japan Expressway Seminar on the Phnom Penh-Bavet Expressway Development Plan) ។
បើកសិក្ខាសាលាកម្ពុជា-ជប៉ុន ស្តីពីផ្លូវល្បឿនលឿន
ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ មានប្រារព្វបើកសិក្ខាសាលាកម្ពុជា-ជប៉ុន ស្តីពីផ្លូវល្បឿនលឿន ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំ ក្រោមឱវាទក្រសួង និង ឯកឧត្តម លោកជំទាវ មកពីស្ថាប័នពាក់ព័ន្ធនានា រួមនឹងឯកឧត្តម Yuji Kumamaru ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ។
លោកMunehiro Igarashi អគ្គលេខាធិការរងនៃក្រសួងដែនដីសាធារណការរបស់ប្រទេសជប៉ុនបានមានប្រសាសន៍ថានៅឆ្នាំនេះគឺជាឆ្នាំដែលបង្កើតនៅសហគមន៍សេដ្ឋកិច្ចអាស៊ានដូច្នេះហើយការតភ្ជាប់គ្នារវាងតំបន់និងតំបន់ជាពិសេសក្នុងតំបន់មេគង្គគឺជាកត្តាសំខាន់បំផុតសំរាប់ការជម្រុញនៃកំណើន សេដ្ឋកិច្ចនៅក្នុងតំបន់នេះជាពិសេសនៅក្នុងប្រទេសកម្ពុជាដែលមានផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូងជាកំណាត់ផ្លូវមួយដ៏សំខាន់សំរាប់ធ្វើចរាចរណ៍ក៏ដូចជាការដឹកជញ្ជូននៅក្នុងតំបន់មេគង្គទាំងអស់ក្នុងន័យនេះគឺប្រទេសកម្ពុជាកំពុងតែព្យាយាមរៀបចំផ្លូវថ្នល់ក៏ដូចជាផ្លូវជាតិផ្លូវល្បឿនលឿនជាដើម។លោកមានប្រសាសន៍បន្តថាទាក់ទងទៅនឹងការងារសាងសង់ផ្លូវល្បឿនលឿននេះប្រទេសជប៉ុនមានបទពិសោធន៍យ៉ាងច្រើនផងដែរដូច្នេះ លោកជឿជាក់ថាថ្ងៃនេះអ្នកចូលរួមទាំងអស់នឹងទទួលបាននៅចំណេះដឹងថ្មីៗពីការធ្វើបទបង្ហាញរបស់អ្នកជំនាញរបស់ប្រទេសជប៉ុន។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងគឺដើម្បីបង្ហាញនូវផែនការអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការចូលរួមចែករំលែកនូវចំណេះដឹងបទពិសោធន៍បច្ចេកទេសសំរាប់ការងារសាងសង់ផ្លូវថ្នល់ ។ឯឧរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថាការចូលទៅ ក្នុងសមាគមន៍អាស៊ាននៅចុងឆ្នាំនេះនឹងផ្តល់ឱកាសព្រមទាំងផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាជននៃប្រទេសអាស៊ានរាប់បញ្ចូលទាំងកម្ពុជាផងដែរ។សមាគមន៍អាស៊ាននឹងជួយសំរួលដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍សំរាប់ការធ្វើដំណើរនិងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដែលអនុញ្ញាត ឲ្យអ្នកដំណើរ យានយន្តឯកជននិងយានយន្តដឹកទំនិញអាចឆ្លងកាត់ព្រំដែនអន្តរជាតិព្រមទាំងច្រកពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសជាសមាជិក។ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក មានប្រសាសន៍បញ្ជាក់បន្តថាទន្ទឹមនឹងកំណើនសេដ្ឋកិច្ចនិងការធ្វើសមាហរណកម្មអាស៊ានបរិមាណចរាចរណ៍ព្រមទាំងយានយន្តដឹកទំនិញធន់ធ្ងន់នៅកម្ពុជានិងមានការកើឡើងដែលនេះជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យបរិមាណនៃការបាត់បង់ជីវិតក៏ដូចជាការខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានការកើនឡើង។យោងទៅលើរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងឆ្នាំ២០១៤មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បើគិតជាមធ្យមមានមនុស្សច្រើនជាង៦នាក់ស្លាប់និង១៧នាក់រងរបួសជារៀងរាល់ថ្ងៃ។ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថា ការសាងសង់ផ្លូវល្បឿនលឿននឹងជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើតឡើងនេះជាពិសេសនឹងធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់មានភាពប្រសើរឡើងនិងសមស្របទៅតាមតម្រូវការនិងកំណើនបរិមាណចរាចរណ៍ការបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ ផ្លូវដោយកាត់បន្ថយពេលវេលានិងសោហ៊ុយធ្វើដំណើរគឺមានសារៈសំខាន់ណាស់ហេតុដូច្នេះហើយពេលនេះ គឺជាពេលដែលកម្ពុជាចាំបាច់ត្រូវចាប់ផ្តើម សាងសង់ផ្លូវល្បឿនលឿនដែលវានឹងជាកត្តាលិករមួយផងដែរសំរាប់ជួយជំរុញឲ្យមានការទាក់ទាញភ្ញៀវទេសចរណ៍និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
បន្ទាប់មកនៅក្នុងសិក្ខាសាលានេះផងដែរឯកឧត្តមកឹមបូរីអគ្គនាយកសាធារណការនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញធ្វើបទបង្ហាញ ដោយបានលើកយកនៅចំណុចសំខាន់ៗចំនួន៤មកធ្វើបទបង្ហាញក្នុងនោះរួមមានទី១និយាយអំពីបេសកកម្មមុខងារនិងការរៀបចំរចនាសម្ព័ន្ធ របស់ក្រសួងសាធារណការទី២អំពីប្រវត្តិក៏ដូចជាស្ថានភាពបច្ចុប្បន្នអំពីរចនាសម្ព័ន្ធផ្លូវរបស់ប្រទេសកម្ពុជាទី៣អំពីគោលនយោបាយអភិវឌ្ឍន៍ផ្លូវថ្នល់និងទី៤បទបង្ហាញនិយាយពីផែនការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននៅកម្ពុជា៕
Article 1
រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ នៃនាយកដ្ឋានផ្លូវដែក .
Article 0
រសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយបេសកកម្មជាន់ខ្ពស់នៃធនាគាអភិវឌ្ឍន៍អាសីុ ស្តីពីគំរោង ADB TA 8784-CAM: Second Road Asset Management Project ។
Article 1
រសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ JICA ស្តីពី គម្រោងចុះបញ្ជីយានយន្ត ។
Article 0
ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងសហការី ព្រមទាំងមន្ត្រីជំនាញបច្ចេកទេស បានចុះពិនិត្យទីតាំងផលិតសសរគ្រឹះបេតុងអាមេរ តាមបណ្តោយការដ្ឋានផ្លូវជាតិលេខ២១ របស់ក្រុមហ៊ុនសាងសង់កូរ៉េ ។
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញពិនិត្យការដ្ឋានស្ថាបនាស្ពានកោះធំ កំណាត់ផ្លូវលេខ១១០ និងផ្លូវជាតិលេខ១
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្រុមអ្នកជំនាញបច្ចេកទេសស្ពាន ថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាស្ពានកោះធំ ប្រវែង៨៣០ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ និងកំណាត់ផ្លូវលេខ១១០ ពីភ្នំពេញ ទៅស្រុកកោះធំ រហូតដល់ ព្រំប្រទល់ប្រទេសវៀតណាម ប្រវែង៩២គីឡូម៉ែត្រ ហើយនិងផ្លូវជាតិលេខ១ ចាប់ពីចំណុចស្ពានក្បាលថ្នល់ រហូតដល់ចំណុចក្តីតាកុយ មានប្រវែង៤គីឡូម៉ែត្រ។
នៅក្នុងឱកាសនេះ ក្រុមអ្នកជំនាញបច្ចេកទេស បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនា ស្ពានកោះធំ ឆ្លងទន្លេរបាសាក់ក្រោម ត្រើយខាងកើត តភ្ជាប់ផ្លូវជាតិលេខ១១០ ត្រង់ចំណុច ឃុំជ្រោយតាកែវ ត្រោយខាងលិចតភ្ជាប់កំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុច PK៥៨ ពីរាជធានីភ្នំពេញ ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានប្រវែងសរុបប្រមាណ៨៣០ម៉ែត្រ ទទឹង១៣ម៉ែត្រកន្លះ។ ស្ពាននេះ សាងសង់ដោយក្រុមហ៊ុន ឆាយណារ៉ូតប្រទេសចិន បច្ចុប្បន្ននេះការសាងសង់សម្រេចបានប្រមាណ៥៦,៥៧% ដោយប្រើប្រាស់គម្រោងថវិកាកម្ចីឥណទានសម្បទានរបស់រដ្ឋាភិបាលចិន ដៃគូរអភិវឌ្ឍន៍ជាមួយកម្ពុជា ក្នុងទឹកប្រាក់ប្រមាណជាង១៩លានដុល្លារអាមេរិក។ ស្ពាននេះ នឹងបញ្ជប់ការសាងសង់នៅក្នុងខែមិនា ឆ្នាំ២០១៧។ តមកក្រុមអ្នកជំនាញបច្ចេកទេស ក៏បានបន្តពិនិត្យការដ្ឋានស្ថាបនា ផ្លូវលេខ១១០ ពីភ្នំពេញ ទៅស្រុកកោះធំ រហូតដល់ ព្រំប្រទល់ប្រទេសវៀតណាម មានប្រវែងសរុបប្រមាណ៩២គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ DBST។ នៅលើកំណាត់ផ្លូវលេខ១១០នេះ គឺនៅមានសេសសល់ផ្លូវប្រវែង១៨គីឡូម៉ែត្រទៀត ដែលកំពុងធ្វើការស្ថាបនាបន្ត គឺនៅត្រង់ចំណុចPK៧៤+៣៥០ ដល់ PK៩២+៥២០ ស្ថិតនៅក្នុងឃុំចំនួន២ គឺឃុំឈើខ្មៅ រហូតដល់ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។នៅក្នុងឱកាសនោះ ក្រុមអ្នកជំនាញបច្ចេកទេស ក៏បានចុះពិនិត្យ ស្ពានព្រែកតាទិន ចាប់ពីស្រុកស្អាង ដល់កៀនស្វាយ រហូតដល់ខេត្តកណ្តាល មានប្រវែង ៣០ម៉ែត្រ ទទឹង១០ម៉ែត្រ ក្នុងនោះក៏បានចុះពិនិត្យផ្លូវប្រវែង៣ម៉ែត្រកន្លះ ត្រង់ចំណុច PK៤+៦០០ ដល់ PK៨+២៥០ ស្ថិតក្នុងសង្កាត់កោះក្របី ខ័ណ្ឌច្បារអំពៅ។ផ្លូវ និងស្ពាននេះ សាងសង់ដោយមជ្ឈមណ្ឌលគ្រឿងចក្រធំៗ ដោយប្រើ ប្រាស់ថវិកាជាតិផែនការឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៦ខាងមុខនេះ។បន្ទាប់នៅថ្ងៃដដែលនេះដែរ ក្រុមអ្នកជំនាញបច្ចេកទេសស្ពាន ថ្នល់ ដឹកនាំដោយ ឯឧរដ្ឋ មន្ត្រី ត្រាំ អ៊ីវតឹក ក៏បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនា ផ្លូវជាតិលេខ១ ចាប់ពីចំណុចស្ពានក្បាលថ្នល់ រហូតដល់ចំណុចក្តីតាកុយ មានប្រវែង៤គីឡូម៉ែត្រ ចែកចេញជា៤គន្លង ដោយមានសួនច្បារកណ្តាល ព្រមទាំងមានការបំពាក់នៅភ្លើងអគ្គីសនី។ ជាមួយគ្នានេះ ចំពោះ ទទឹងផ្លូវ គឺមានកន្លែង ខ្លះមានប្រវែង២៣ម៉ែត្រ និងកន្លែងខ្លះទៀតមានប្រវែង២៨ម៉ែត្រ ទៅតាមស្ថានភាពផ្លូវ។បច្ចុប្បន្ននេះ លើកំណាត់ផ្លូវជាតិលេខ១ ប្រវែង៤គីឡូម៉ែត្រនេះ ការសាងសង់សម្រេចបាន ១២%ហើយ ដោយការស្ថាបនាប្រើប្រាស់ថវិកា ជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ នៅក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តម ត្រាំ អ៊ីវតឹក បានណែនាំឲ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ ត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃស្តង់ដារអន្តរជាតិ ដើម្បីឲ្យទទួលបាននូវប្រសិទ្ធិភាព និងគុណភាពខ្ពស់ រួម ទាំង ត្រូវគិតពីសោភ័ណ្ឌភាពឲ្យបានល្អ ជាពិសេសត្រូវធ្វើការកិនបង្ហាប់ដីផ្នែកគ្រឹះក្រោមឲ្យបានហាប់ល្អ។ ដោយឡែក ចំពោះសរសរស្ពាន ត្រូវធ្វើការចាក់គ្រឹះ និងបង្ហាប់ឲ្យបានណែនល្អ ជៀសវាងការជ្រាប់ទឹក ដែលអាចបណ្តាលឲ្យការស្ថាបនាមិនបានរឹងមាំ និងប្រើប្រាស់មិនបានយូរ ព្រមទាំងធ្វើឲ្យខាតបង់ដល់ថវិការដ្ឋថែមទៀត។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានជំរុញឲ្យអ្នកទទួលបន្ទុកសាងសង់ ត្រូវដាក់ស្លាក់សញ្ញា ភ្លើងសំគាល់ នៅគ្រប់ការដ្ឋានសាងសង់នីមួយៗ ឲ្យបានជាប់ជាប្រចាំ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅពេលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ លើសពីនេះទៀត ត្រូវធ្វើការស្រោចទឹកជាប្រចាំ ដើម្បីកុំឲ្យធូលីដី ហុយ ទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ក៏ដូចអាចឲ្យការធ្វើដំណើរទៅមក របស់បងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល នៅពេលបើកបរ ៕
ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង
ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ក្រុមអ្នកជំនាញបច្ចេកទេសស្ពាន ថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋ មន្ត្រី ត្រាំ អ៊ីវតឹក រួមដំណើរដោយ ឯកឧត្តម កឹម បូរី អគ្គនាយកសាធារណការ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុដេត មេបញ្ជាការកងវិស្វកម្ម ក្រសួងការពារជាតិក្រុមគ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ និងផ្លូវខ្នែង ដោយស្រោចកៅស៊ូបាចថ្មពីរជាន់ និងស្ថាបនាដាឡូ លូបេតុង និងលូU(លូអ៊ុយ) បណ្តោយផ្លូវ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ៣៧០បេ បំបែកផ្លូវជាតិលេខ៧ ត្រង់ផ្សារកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដល់ផ្លូវជាតិលេខ៨ ត្រង់ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង និងបានពិនិត្យការដ្ឋានសាងសង់ផ្លូវ ស្ពាន នៅទីរួមខេត្តត្បូងឃ្មុំ ។តាមរបាយការណ៍បានឲ្យដឹងថា អង្គភាព កងវិស្វកម្ម ក្រសួងការពារជាតិ ក្រុមគ បានចាប់ផ្តើម បើកការដ្ឋានការងារស្ថាបនាផ្លូវ និងផ្លូវខ្នែង ចំនួន៣ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងជាង១៥គីឡូម៉ែត្រ ទទឺង៦ម៉ែត្រ និងការស្ថាបនាផ្លូវខ្នែងដោយក្រាលកៅស៊ូ DBST ប្រវែងសរុប៧៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថាបនាលូបេតុង ចំនួន៤កន្លែង ស្ថាបនាលូUបណ្តោយផ្លូវប្រវែងសរុប ១កន្លែង១ម៉ែត្រ ចំនួន៨ម៉ែត្រ ទទឹង៣ម៉ែត្រ និងដាឡូមុខមួយ ១កន្លែង ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ៣៧០បេ ចាប់ពីបំបែកពីផ្លូវជាតិលេខ៧ ត្រង់ផ្សារកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដល់ផ្លូវជាតិលេខ៨ ត្រង់ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលរហូតមកដល់ពេលនេះ អង្គភាពបានអនុវត្តគម្រោងសម្រេចបាន ៣៦,៨៨%។ការងារស្ថាបនានេះ អនុវត្តគម្រោងដោយកងវិស្វកម្ម ក្រសួងការពារជាតិ ក្រុមគ និងគ្រប់គ្រងគម្រោងដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់គម្រោងថវិកាជាតិឆ្នាំ២០១៥។ តាមរបាយការណ៍បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះ ការងារដែលកំពុងអនុវត្តបាន រួមមាន ការងារភ្ជួរ កៀរ កិនបង្ហាប់តួថ្នល់ចាស់ ការងារចាក់ដីក្រួសក្រហម ស្រទាប់គ្រឹះរង ការងារស្ថាបនាលូបេតុង ការងារស្ថាបនាដាឡូ សម្រេចបាន១០០% ការងារចាក់ថ្មម៉ិចស្រទាប់គ្រឹះ សម្រេចបាន៥៧,៤៣% ការងារស្ថាបនាផ្លូវខ្នែងសម្រេចបាន២៨,៩៥% និងការងារស្ថាបនាលូUបណ្តោយផ្លូវ សម្រេចបាន៦,៦៨%។
នៅក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានណែនាំឲ្យអង្គភាព កងវិស្វកម្ម ក្រសួងការពារជាតិក្រុមគ ដែលទទួលបន្ទុកសាងសង់ ត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃស្តង់ដារអន្តរជាតិ ដើម្បីឲ្យទទួលបាននូវប្រសិទ្ធិភាព និងគុណភាពខ្ពស់ រួមទាំង ត្រូវគិតពីសោភ័ណ្ឌភាពឲ្យបានល្អ ជាពិសេសត្រូវធ្វើការកិនបង្ហាប់ដីផ្នែកគ្រឹះក្រោមឲ្យបានហាប់ល្អ។ ដោយឡែក ចំពោះការងារស្ថាបនាលូ ត្រូវធ្វើការចាក់គ្រឹះ និងបង្ហាប់ឲ្យបានណែនល្អ ដើម្បីឲ្យការស្ថាបនាបានរឹងមាំ និងប្រើប្រាស់មិនបានយូរ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានជំរុញឲ្យអ្នកទទួលបន្ទុកសាងសង់ ត្រូវដាក់ស្លាក់សញ្ញា ភ្លើងសំគាល់ នៅគ្រប់ការដ្ឋានសាងសង់នីមួយៗ ឲ្យបានជាប់ជាប្រចាំ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅពេលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។ លើសពីនេះទៀត ត្រូវធ្វើការស្រោចទឹកជាប្រចាំ ដើម្បីកុំឲ្យធូលីដី ហុយ ទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅតាមសង្ខាងផ្លូវ ក៏ដូចជាអាចឲ្យការធ្វើដំណើរទៅមក របស់បងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល នៅពេលបើកបរ ។
តមកនៅថ្ងៃដដែលនេះដែរ ក្រុមអ្នកជំនាញបច្ចេកទេសស្ពាន ថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រួមដំណើរដោយ ឯឧ កឹម បូរី អគ្គនាយកសាធារណការ និងឯឧ ប្រាជ្ញ ច័ន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ស្ពាន លូ នៅទីរួមខេត្តត្បូងឃ្មុំ។
តាមរបាយការណ៍បានឲ្យដឹងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលដៅនៅទីរួមខេត្ត ត្បូងឃ្មុំ មានផ្លូវមេជាប្រភេទបេតុកៅស៊ូ ចំនួន៤ខ្សែ (ក, ខ, ខ១, គ) ដែលមានប្រវែងសរុបចំនួន ២៦៦៦០ម៉ែត្រ ជញ្ជាំងទប់ដី ប្រវែង៨៥០ម៉ែត្រ ស្ពានចំនួន២ ដែលមានទទឹង ១៣ម៉ែត្រ បណ្តោយជាង ៦៧ម៉ែត្រ និងប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់ ក្រោមផ្លូវទាំង៤។តាមរបាយការណ៍បានឲ្យដឹងបន្តថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលដៅនៅទីរួមខេត្តត្បូងឃ្មុំ មានផ្លូវមេជាប្រភេទបេតុកៅស៊ូ(Asphalt Concrete) ចំនួន៤ខ្សែនេះ រូមមាន ផ្លូវប្រភេទក ប្រវែងសរុបជាង៥គីឡូម៉ែត្រ ទទឹងសរុប ២៧ម៉ែត្រកន្លះ មាន៣គន្លង ទៅ៣គន្លងមក សម្រាប់រថយន្ត និង១គន្លងទៅ១គន្លងមក សម្រាប់ទោចក្រយាន្ត ជាប្រភេទផ្លូវបេតុងកៅស៊ូ (Asphalt Concrete) កំរាស់៩សង់ទីម៉ែត្រ មានសួនច្បារទទឹង៨០ម៉ែត្រ ខ័នពុះចែកចំកណ្តាល។ដោយឡែកផ្លូវប្រភេទខ មានប្រវែងសរុបជាង៨គីឡូម៉ែត្រ ទទឹងសរុប២០ម៉ែត្រ មាន២គន្លងទៅ២គន្លងមក សម្រាប់រថយន្ត និង១គន្លងទៅ១គន្លងមក សម្រាប់ទោចក្រយាន្ត ជាប្រភេទផ្លូវបេតុងកៅស៊ូ (Asphalt Concrete) កំរាស់៩សង់ទីម៉ែត្រ មានសួនច្បារទទឹង១០ម៉ែត្រ ខ័នពុះចែកចំកណ្តាល។រីឯផ្លូវប្រភេទខ១ ប្រវែងសរុបជាង៩គីឡូម៉ែត្រ ទទឹងសរុប២៧ម៉ែត្រកន្លះ មាន៣គន្លងទៅ៣គន្លងមក សម្រាប់រថយន្ត និង១គន្លងទៅ១គន្លងមក សម្រាប់ទោចក្រយាន្ត ជាប្រភេទផ្លូវបេតុងកៅស៊ូ (Asphalt Concrete) កំរាស់ ៩សង់ទីម៉ែត្រ មានសួនច្បារទទឹង ៤ម៉ែត្រកន្លះ ខ័នពុះចែកចំកណ្តាល។ជាមួយគ្នានេះដែរ ចំពោះផ្លូវប្រភេទគ មានប្រវែងសរុបជាង៣គីឡូម៉ែត្រ ទទឹងសរុប២០ម៉ែត្រ មាន២គន្លងទៅ២គន្លងមក សម្រាប់រថយន្ត និង១គន្លងទៅ១គន្លងមក សម្រាប់ទោចក្រយាន្ត ជាប្រភេទផ្លូវបេតុងកៅស៊ូ (Asphalt Concrete) កំរាស់៩សង់ទីម៉ែត្រ មិនមានសួនច្បារ ខ័នពុះចែកចំកណ្តាលទេ។នៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលដៅនៅទីរួមខេត្តត្បូងឃ្មុំនេះ ក៏មានការស្ថាបនាជញ្ជាំងទប់ដីប្រវែង៨០០ម៉ែត្រ ដែលជាប្រភេទបេតុងអាម៉េ និងមានស្ពានភ្លោះ ចំនួន២កន្លែងផងដែរ ដែលមានទទឹង ១៣ម៉ែត្រ និងបណ្តាយជាង៦៧ម៉ែត្រ ព្រមទាំងមានការស្ថាបនាលូ ក្រោមផ្លូវប្រភេទ ក, ខ, ខ១ និងគ ជាប្រភេទលូបេតុង ។បច្ចុប្បន្ននេះ ការស្ថាបនាសម្រេចបាន២១.៣០%ហើយ ដោយអនុត្តន៍គម្រោងសាងសង់ដោយក្រុមហ៊ុន លី ឈួង សំណង់ នីហរ័ណ អាហរ័ណ និងគ្រប់គ្រងគម្រោងដោយនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់គម្រោងថវិកាជាតិ។
នៅដំណើរនៃការចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានណែនាំឲ្យក្រុមហ៊ុនទទួលបន្ទុកសាងសង់ ត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃស្តង់ដារអន្តរជាតិ ដើម្បីឲ្យទទួលបាននូវប្រសិទ្ធិភាព និងគុណភាពខ្ពស់ រួមទាំង ត្រូវគិតពីសោភ័ណ្ឌភាពឲ្យបានល្អ ជាពិសេសត្រូវធ្វើការកិនបង្ហាប់ដីផ្នែកគ្រឹះក្រោមឲ្យបានហាប់ល្អ។ ដោយឡែក ចំពោះសរសរស្ពាន ត្រូវធ្វើការចាក់គ្រឹះ និងបង្ហាប់ឲ្យបានណែនល្អ ជៀសវាងការជ្រាប់ទឹក ដែលអាចបណ្តាលឲ្យការស្ថាបនាមិនបានរឹងមាំ និងប្រើប្រាស់មិនបានយូរអង្វែង។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា យុទ្ធសាស្ត្រក្នុងការជំរុញការអភិវឌ្ឍទីរួមខេត្តត្បូងឃ្មុំ គឺការបំពាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេថ្មី និងការជួសជុលកែលំអ និងពង្រីកផ្លូវដែលមានស្រាប់មួយចំនួន ជាពិសេសផ្លូវដែលត្រូវជំរុញដល់ការធ្វើសមាហរណកម្មតំបន់ធំៗទាំង៣ គឺតំបន់រដ្ឋបាលប្រមូលផ្តុំ តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្ម ជាមួយនឹងបណ្តាទីក្រុងធំៗ និងច្រកព្រំដែនជាមួយប្រទេសវៀតណាម។ដូច្នេះក្រុមហ៊ុនទទួលបន្ទុកសាងសង់ គឺត្រូវធ្វើការកសាងបណ្តាញផ្លូវទាំងនេះឡើងឲ្យបានទន្ទឹមគ្នាតែម្តង ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាបណ្តាញលូ ដើម្បីឲ្យការសាងសង់រឹងមាំជាប់បានយូរ និងប្រកបដោយសោភ័ណ្ឌភាព សាកសមជាក្រុងថ្មីនៃខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ អ្នកទទួលបន្ទុកសាងសង់ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងពេលសាងសង់ នៅតាមការដ្ឋាននីមួយៗ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕