Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON Mall

$
0
0

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអមដំណើរដោយមន្ត្រីសាធារណការ និងដឹកជញ្ជូន និងមន្ត្រីស្ថានប័នពាក់ព័ន្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មណ្ឌលប្តូរ និងពន្យារបណ្ណបើកបរ សម្រាប់យានយន្ត នៅផ្សារទំនើប AEON Mall ដែលនេះជាការឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាល។

មណ្ឌលថ្មីនេះបង្កភាពងាយស្រួល ដែលចូលរួមចំណែលលុបបំបាត់ ការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងការ ប្តូរ ឬពន្យារបណ្ណបើកបររបស់ពួកគាត់ ហើយចំណាយពេលជាមធ្យមត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

មណ្ឌលនេះគឺជាផ្នែកមួយ នៃផែនការសកម្មភាពរយៈពេល១០០ថ្ងៃរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាគំនិតផ្តូចផ្តើមមួយ ធ្វើឲ្យប្រសើរឡើងនូវរាល់សេវាពាក់ព័ន្ធទៅនឹងវិស័យដឹកជញ្ជូន ជាពិសេសការប្តូរ និងពន្យារបណ្ណបើកបរ ដូចជា បង្កើតឲ្យកាន់តែមានតម្លាភាព ក្នុងការទទួលបានសេវារបស់ប្រជាពលរដ្ឋ ចំណេញពេលវេលា កាត់បន្ថយចំណាយជាដើម។ កាន់តែងាយស្រួលជាងនេះទៅទៀត មណ្ឌលយើងខ្ញុំ បើកដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ០៩ព្រឹក ដល់ម៉ោង ១០យប់។

ជាទីកត់សម្គាល់ នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០១៦ យើងខ្ញុំបានផ្តល់បណ្ណបើកបរ ជូនប្រជាពលរដ្ឋបាន ៨៨.៦៧៥ បណ្ណទូទាំងប្រទេស ហើយសម្រាប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ មណ្ឌលនៅផ្សារទំនើប AEON Mall ក៏បានផ្តល់បណ្ណបើកបរជូនប្រជាពលរដ្ឋបានចំនួន បានជាង ២០០បណ្ណផងដែរ។

13466332_534935463357465_8200700843169385112_n 13427782_534935856690759_1211841635155307491_n 13432354_534935970024081_7579523400246154438_n 13466048_534935483357463_4314579671604904368_n 13450227_534936733357338_3691892860235990300_n 13407253_534936770024001_6999819813907460869_n 13445736_534936766690668_3335478801267353517_n 13434824_534935616690783_5120399283278929689_n 13442272_534935686690776_2239888823716625317_n 13466422_534936326690712_7987053144516290733_n 13432378_534935570024121_6979708822159741251_n 13413769_534936203357391_7316847365104622483_n 13423854_534936880023990_5517292270430337195_n 13419245_534935430024135_2759593831551110904_n 13406952_534936206690724_4264297334288253772_n 13434938_534936526690692_6427491323415532044_n 13434697_534936900023988_571759171354055643_n 13434697_534936900023988_571759171354055643_n (1) 13417687_534935803357431_2379906827104492112_n 13442274_534936586690686_8680303330283946255_n

Viewing all articles
Browse latest Browse all 619

Trending Articles