Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការបណ្តុះបណ្តាលមន្ត្រី ទើបប្រឡងជាប់ ចូលបម្រើការងារ ក្នុងក្របខណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៦

$
0
0

នៅថ្ងៃទី១២ ខែ សីហា ឆ្នាំ ២០១៦នេះផងដែរ នាយកដ្ឋានផ្លូវថ្នល់ មានលោក ហេង រ័ដ្ឋពិសិដ្ឋ ជាប្រធាននាយកដ្ឋាន បានធ្វើការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹង ដល់មន្ត្រីដែលទើបប្រឡងជាប់ ចូលបម្រើការងារ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៦

នេះគឺជាសកម្មភាព នៃការបណ្តុះបណ្តាលមួយ ក្នុងចំណោមការបណ្តុះជាច្រើន មុខជំនាញការងារ
សម្រាប់មន្ត្រីក្របខណ្ឌចំនួន ២២៧នាក់ ដែលទើបប្រឡងជាប់ ហើយការបណ្តុះបណ្តាលនេះបាន ចាប់ផ្តើមពីថ្ងៃទី០៨ គ្រោងនឹងបញ្ចប់នៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

វគ្គបណ្តុះបណ្តាល នាថ្ងៃទី១២ សីហា បានផ្តោតសំខាន់ទៅលើ ខឹ្លមសារសំខាន់ៗ ទាក់ទងនឹង ១) ប្រវត្តិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ២) បេសកកម្ម និងតួនាទីរបស់ សកដ មុនធ្វើការសង្ខេបពីរចនាសម័្ពន្ឋ និងមន្ត្រីក្របខណ្ឋនាយកដ្ឋានផ្លូវថ្នល់ ៣) បង្ហាញពីតួនាទី និងភារកិច្ចស្នូល របស់នាយកដ្ឋានផ្លូវថ្នល់រួមមាន៖ ការថែទាំ ជួសជុល និងគ្រប់គ្រង ត្រួតពិនិត្យ ព្រមទាំងទំនាក់ទំនងបច្ចេកទេស ក្នុងការសាងសង់ផ្លូវថ្នល់ និងស្ពាន។

13935038_558979564286388_5970943899595859570_n 14021449_558979437619734_9031223151092265133_n 13891985_558979630953048_7104596024288205121_n 13938467_558979434286401_687878517444975899_n 13912402_558979634286381_805409719253666462_n 13906937_558979440953067_8971703675744091813_n

Viewing all articles
Browse latest Browse all 619