Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ជំនួបពិភាក្សាការងារជាមួយឯកឧត្តម Yang Chuantang រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន

$
0
0

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងដឹកជញ្ជូន ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជាមួយក្រុម ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបពិភាក្សាការងារជាមួយឯកឧត្តម Yang Chuantang រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់ការគាំទ្រជាបន្តដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណង ដល់កម្ពុជា ដើម្បីសាងសង់ផ្លូវថ្នល់ប្រវែងជាង ២.០០០គីឡូម៉ែត្រ និងស្ពានប្រវែងសរុបជិត៧គីឡូម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានផ្លាស់ប្តូរទស្សនៈ ទៅវិញទៅមក ជាមួយឯកឧត្តម Yang Chuantang ស្តីអំពីបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ការដឹកជញ្ជូនតាមផ្លូវទឹក ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ភ័ស្តុភារដឹកជញ្ជូន ផែនការមេ និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានសម្តែងនូវការគាំទ្រ ចំពោះគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយវិថីមួយ និងវិថីសូត្រសមុទ្រ ដែលបានបង្កើតឡើង ដោយសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កម្ពុជាជាសមាជិកស្ថាបនិកដើមមួយ ក្នុងចំណោមសមាជិកស្ថាបនិកនានា នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជំរុញគាំទ្រដោយសាធារណរដ្ឋ ប្រជាមានិតចិន។ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍ ពីគំនិតផ្ដួចផ្ដើមទាំងនេះសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រ ពីសមភាគីទាក់ទងនឹងការកសាងសមត្ថភាព ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមរដ្ឋមន្រ្តីYang បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជួយដល់កម្ពុជា លើការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកប ដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើង ដល់ការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបានស្នើឱ្យក្រសួងទាំងពីរ ធ្វើការរៀបចំ និងចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ លើកម្មវិធីកសាងសមត្ថភាព។ ឯកឧត្តមរដ្ឋមន្ត្រី Yang ក៏បានយល់ព្រមជាមួយនឹងសំណើ របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្នុងការបង្កើតគណៈកម្មការរួមមួយ ឬក្រុមការងារដែលសមាសភាពចូលរួម ពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន(MOT) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្របន្ថែមទៀត លើគ្រប់វិស័យដែលទាក់ទង ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានអញ្ជើញឯកឧត្តម Yang និងគណៈប្រតិភូពីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងក្រសួងទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ បន្ថែមទៀតផងដែរ។

14063811_563525797165098_6841166215501713901_n 14064202_563525607165117_2149478829187781781_n 14102139_563525807165097_8722045328062005769_n 14100360_563525960498415_7052880271050842826_n 14054095_563525483831796_830598967240696619_n 14117839_563525087165169_4428897605976730914_n 14054095_563525483831796_830598967240696619_n 14039970_563525887165089_3774115223300383040_n 14117717_563525093831835_3159597792316108292_n 13892042_563525443831800_5175851646148381964_n 14068249_563525773831767_639323642523788914_n 14063998_563525673831777_1823475312151368598_n 14117839_563525087165169_4428897605976730914_n 14034788_563525857165092_5604543906101009024_n

Viewing all articles
Browse latest Browse all 619

Trending Articles