Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងការដឹកជញ្ជូន តាមផ្លូវដែក របស់ប្រទេសចិន

$
0
0

នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា ទៅបំពេញទស្សនកិច្ច នៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងការដឹកជញ្ជូន តាមផ្លូវដែករបស់ប្រទេសចិន។

នាយកប្រតិបត្តិ របស់ក្រុមហ៊ុននេះ បានជម្រាបជូន ឯកឧត្តមទេសរដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជាអំពីសាវតាការសាងសង់ ការតភ្ជាប់ ប្រតិបត្តិការ និងការផ្តល់សេវាដឹកជញ្ជូនល្បឿនលឿនតាមផ្លូវដែក របស់ប្រទេសចិន ដែលបាននាំឱកាសអាជីវកម្ម ជាច្រើនដល់ប្រជាជនក្នុងតំបន់ របស់ប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ចនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានឆ្លៀតឱ្យកាសស្នើសុំកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនក្នុងការចែករំលែកនូវបទពិសោធន៍ និងមេរៀនដែលបានសិក្សាអំពីរបៀប អភិវឌ្ឍ និងប្រតិបត្តិការផ្លូវរថភ្លើង ល្បឿនលឿន ជាមួយកម្ពុជានៅថ្ងៃអនាគត។

14022171_563727153811629_8972670919502263800_n 14064261_563727040478307_4150014545726477013_n 14117979_563727043811640_6577588982186372907_n 14034882_563727160478295_2317033013663139487_n 14141749_563726963811648_8774021622788920847_n 14141525_563727033811641_8480298070957526611_n 14021691_563726967144981_4959729996575935067_n 14079814_563726970478314_3838325084730008527_n 14089081_563727093811635_839730457992712120_n 14045788_563727097144968_1221624012274552654_n 14100419_563727087144969_1695856201669249366_n

Viewing all articles
Browse latest Browse all 619

Trending Articles