Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការបំពេញទស្សនកិច្ច នៅស្នាក់ការធំ នៃសាជីវកម្មស្ពាន់ថ្នល់ចិន (CRBC)

$
0
0

នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅក្រុមហ៊ុន China Communications Construction Company Ltd (CCCC) រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូក៍បានឆ្លៀតឱកាស អញ្ជើញទៅបំពេញទស្សនកិច្ច នៅស្នាក់ការធំ នៃសាជីវកម្មស្ពាន់ថ្នល់ចិន (CRBC) ដែល CRBC ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន CCCC។

គណៈប្រតិភូបានអញ្ជើញទៅទស្សនា មជ្ឈមណ្ឌលតាំងបង្ហាញស្នាដៃរបស់ CRBC និងបានឆ្លៀតឱកាស ជួបពិភាក្សាការងារ ជាមួយលោក Wen Gang ប្រធានសាជីវកម្ម CRBC ដើម្បីពិភាក្សាបន្ថែមទៀត អំពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្ត និងនាពេលអនាគត រវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម CRBC សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀតនៅកម្ពុជា។ លោក Wen Gang បានសម្តែងនូវការកោតសរសើរ របស់ខ្លួន ដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការរឹងមាំ ជាមួយក្រុមហ៊ុន CRBC និងបានសន្យាបន្តរចនាប្លង់ និងកសាងគម្រោង ដែលមានគុណភាពខ្ពស់ សម្រាប់កម្ពុជាបន្ថែមទៀត។

14034817_563734047144273_2589766273115674752_n 14064295_563734040477607_5433264483940040130_n 14079891_563734043810940_6764444953684786397_n 14021614_563734103810934_8576903050472256624_n

Viewing all articles
Browse latest Browse all 619

Trending Articles