Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការបំពេញទស្សនកិច្ច នៅស្ថានីយ៍អយស្ម័យយាន ភាគខាងត្បូងទីក្រុងប៉េកាំង តំបន់ផ្តល់សេវាកម្មផ្លូវល្បឿនលឿន Meichang Service Area និងស្ថានីយ៍បង់ប្រាក់ Taihu Toll Station

$
0
0

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន ឯកឧត្តមទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំ គណៈប្រតិភូកម្ពុជា ពីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានីយ៍ អយស្ម័យយាន ភាគខាងត្បូងទីក្រុងប៉េកាំង ដែលជាមជ្ឈមណ្ឌល ដឹកជញ្ជូនដ៏ធំមួយ ដែលមានផ្លូវដែកសម្រាប់ ដំណើរការរថភ្លើងល្បឿនលឿន នៅក្នុងទីក្រុងប៉េកាំង។

ស្ថានីយ៍អសស្ម័យយានភាគខាងត្បូងទីក្រុងប៉េកាំង គឺជាស្ថានីយ៍ដ៏ធំបំផុត នៃទីក្រុងនេះ និងជាស្ថានីយ៍ដ៏ធំ បំផុតមួយក្នុងចំណោម ស្ថានីយ៍ដ៏ធំបំផុតនានា នៅតំបន់អាស៊ីផងដែរ។ ដោយបញ្ចូលជាមួយស្ថានីយ៍ អយស្ម័យយានទីក្រុងប៉េកាំង និងស្ថានីយ៍អយស្ម័យយាន ភាគខាងលិចទីក្រុងប៉េកាំង ស្ថានីយ៍នេះជាបណ្តុំផ្លូវដែក ដ៏ចម្បងមួយ ក្នុងចំណោមបណ្តុំផ្លូវដែក ដឹកអ្នកដំណើរសំខាន់ៗ ទាំងបីនៅទីក្រុងរបស់ចិន។

នាយកគ្រប់គ្រងស្ថានីយ៍នេះ បានផ្លាស់ពិភាក្សាផ្តោះប្តូរទស្សនៈ ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី និងគណៈប្រតិភូ ទាក់ទងនឹងប្រតិបត្តិការរថភ្លើងល្បឿនលឿន សាវតានៃការសាងសង់ ការចំណាយ សម្ភារៈបរិក្ខារ ឬ ឋបនីយភណ្ឌ ការតភ្ជាប់សេវារួមបញ្ចូលគ្នា និងសមត្ថភាពផ្ទុករបស់រថភ្លើង និងស្ថានីយ៍។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរ ចាកចេញតាមរថភ្លើងល្បឿងលឿនពី ស្ថានីយ៍នេះ ទៅកាន់ស្ថានីយ៍កំពង់ផែ Tianjin។

នៅពេលរសៀល បន្ទាប់ពីបានបំពេញទស្សនកិច្ច នៅកំពង់ផែអន្តរជាតិ Tianjin រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចតំបន់ Meichang Service Area និងស្ថានីយ៍បង់ប្រាក់ Taihu Toll Station ដែលជាទីកន្លែង ផ្តល់សេវាសម្រាប់ផ្លូវល្បឿនលឿន នៅសាធារណៈរដ្ឋប្រជាមានិតចិន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈប្រតិភូបានផ្តោះប្តូរទស្សនៈ និង បទពិសោធន៍ទៅវិញទៅមក ទាក់ទងនឹងការរចនាប្លង់សាងសង់ផ្លូវល្បឿនលឿន ការចំណាយការតភ្ជាប់ ការផ្តល់សេវារបស់ស្ថានីយ៍ និងការគិតថ្លៃធ្វើដំណើរ ប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូល និងរបៀបផ្តល់សេវារបស់ Service Area សម្រាប់ផ្លូវល្បឿនលឿននោះ។

14100352_564156420435369_4738989062740986769_n 14063914_564156423768702_1249023599097045597_n 14067628_564156467102031_1509601734534695798_n 14079659_564156517102026_3155620089837640230_n 14068297_564156290435382_5378156978760918610_n 14088553_564156293768715_5484492424743433001_n 14068297_564156290435382_5378156978760918610_n 14068200_564156403768704_2624871968506075232_n 14102721_564156287102049_535470678297658025_n 14079817_564156520435359_3188914484896868632_n 14088553_564156293768715_5484492424743433001_n 14045997_564156533768691_4602656782902757705_n 14068200_564156403768704_2624871968506075232_n 14079817_564156520435359_3188914484896868632_n 14063914_564156423768702_1249023599097045597_n 14100352_564156420435369_4738989062740986769_n 14102721_564156287102049_535470678297658025_n 14067628_564156467102031_1509601734534695798_n 14079659_564156517102026_3155620089837640230_n

Viewing all articles
Browse latest Browse all 619

Trending Articles