Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

បើកការដ្ឋានជួសជុល និងសាងសង់ផ្លូវបេតុង និងផ្លូវដីក្រាលថ្ម ក្នុងស្រុកកោះធំ

$
0
0

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវបេតុងចំនួនបីខ្សែប្រវែងសរុប ១៤៥៦ម៉ែត្រ ផ្លូវដីក្រាលថ្មចំនួន៦ខ្សែប្រវែងសរុប៦០០០ម៉ែត្រ ឋិតក្នុង ស្រុកកោះធំ ខេត្តកណ្តាល ដោយមានប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំឭកជូនបងប្អូនប្រជាពលរដ្ឋថា៖ បើប្រទេសយើងគ្មានសុខសន្តិភាព និងគ្មានស្ថេរភាពនយោបាយដែលទទួលបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ។ល។ និងមិនអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុន និងភ្ញៀវទេសចរណ៍ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ដូចសព្វថ្ងៃនេះឡើយ។ 18446623_700914620092881_8020488124571811270_n 18557312_700914623426214_297089648944281233_n 18581603_700914756759534_3509166712042668913_n 18582248_700914843426192_3414535349631838199_n 18582586_700914750092868_6248813780163967994_n 18582600_700914836759526_169536855956330616_n 18620274_700914840092859_6924505093482488308_n 18620292_700914616759548_4876176110053722597_n 18664228_700914753426201_2281619872544811022_n 18446623_700914620092881_8020488124571811270_n


Viewing all articles
Browse latest Browse all 619

Trending Articles