នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលជួបសម្តែងការគួរសមជម្រាបលាពីសំណាក់ឯកឧត្តម Punya Salila Srivastava ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តរវាងកម្ពុជានិងឥណ្ឌាទាក់ទងនឹងវិស័យអភិវឌ្ឍន៍ជាច្រើន។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានផ្តល់ការគាំទ្រ និងបង្កើតទំនាក់ទំនាក់មិត្តភាពនៅក្នុងការបំពេញការងាររបស់ខ្លួនក្នុងអំឡុងពេលកាន់តំណែងនៅកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមថា ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋាភិបាលប្រទេសឥណ្ឌាក្នុងការគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតនៅក្នុងកម្ពុជា។