Quantcast
Channel: Ministry of Public Works and Transport
Viewing all articles
Browse latest Browse all 619

ការប្រគល់ម៉ូតូដល់សិស្សនិទ្ទេសA ការផ្តល់រង្វាន់ និងអាហារូបករណ៍

$
0
0

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ បានដឹកនាំគណៈប្រតិភូមួយក្រុម អញ្ជើញចុះជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សាវិទ្យាល័យ នៅក្នុងស្រុក កោះធំ ដែលប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ(បាក់ឌុប) នៅសម័យប្រលងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដោយមានអ្នកចូលរួមសរុបប្រមាណជាង៣០០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់ទាំង អស់ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១០ម៉ឺនរៀល លោកគ្រូអ្នកគ្រូ១៥ម៉ឺន និងសិស្សដែលប្រឡង ធ្លាក់ចំនួន៥ម៉ឺនរៀល ឯចំណែកសិស្សដែលប្រឡងជាប់និទ្ទេសAចំនួនមួយរូបទទួលបានម៉ូតូមួយគ្រឿង តបតាមការសន្យារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលកន្លងមក។

គួរបញ្ជាក់ជូនផងដែរថា៖ នៅក្នុងស្រុកកោះធំទាំងមូលមានសិស្សចំនួន៣១០នាក់ក្នុងចំណោម៦៥៩នាក់ បានប្រឡងជាប់ជាស្ថាពរ ដែលស្មើនឹង៤៧% នៃចំនួនសិស្សទាំងអស់នៅក្នុងស្រុកនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយនិង មានមោទនភាព យ៉ាងអនេកចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបីតាសិស្សដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពី ការខិតខំប្រឹងប្រែង រៀន សូត្រ របស់ពួកគេ សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមាន សម្រាប់សិស្សានុសិស្សទាំងអស់នេះ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់នៃកត្តាសុខសន្តិភាព និងការ អភិវឌ្ឍធនធានមនុស្ស ក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកដាក់ទុក វិនិយោគនៅកម្ពុជាដើម្បី បង្កើតការងារធ្វើជូននិស្សិតដែលបានបញ្ចប់ការសិក្សា និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់ សិស្សានុសិស្សដែលបានប្រលងជាប់ជាស្ថាពរ ទៅសិក្សាក្នុងសាកលវិទ្យាល័យក្នុងស្រុកពីរគឺសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាបញ្ញាសាស្ត្រ ព្រមទាំងអាហារូបករណ៍ក្រៅប្រទេស នៅប្រទេសម៉ាឡេស៊ីផងដែរ។ នេះជាការផ្តល់ឱកាសអោយសិស្សានុសិស្ស បានបង្កើនចំណេះដឹង សមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជួយសម្រួល បន្ទុកចំណាយរបស់មាតាបិតាសិស្សផងដែរ។

22008388_761680254016317_8139897582923065801_n 22008468_761679760683033_3241667194276707200_n 22045922_761679767349699_1753921635669292211_n 22045934_761680087349667_2998386415549254583_n 22046598_761679754016367_2726374898489060305_n 22046765_761680457349630_612039736640175890_n 22046881_761680270682982_907743762267921290_n 22046906_761680350682974_2118907323880817228_n 22050005_761679660683043_3058345054170438783_n 22050271_761679847349691_9176748746480942816_n 22090060_761679654016377_1126656716676536809_n 22140858_761679657349710_2623051749360403241_n 22140858_761679657349710_2623051749360403241_n

Viewing all articles
Browse latest Browse all 619

Trending Articles