Quantcast
Channel: Ministry of Public Works and Transport
Viewing all 619 articles
Browse latest View live

ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី១សម្រាប់ឆ្នាំ២០១៦របស់ក្រុមការងារបច្ចេកទេសផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងសមាហរណ៏កម្មតំបន់

$
0
0

នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង  ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំបើកកិច្ចប្រជុំលើកទី១សម្រាប់ឆ្នាំ២០១៦ របស់ក្រុមការងារបច្ចេកទេសផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ និង​សមា​ហរណ៏កម្ម​តំបន់ ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ប្រធាន​បទថ្មី​មួយ​ទៀត​របស់ក្រុមការងារបច្ចេកទេសផ្នែកហេដ្ឋា​រចនាសម្ព័ន្ធនិងសមាហរណ៏​កម្មតំបន់ ដែលត្រូវ​អនុវត្តគឺ​គោលដៅអភិវឌ្ឍន៏ប្រកបដោយចេរភាពរបស់អង្គការសហប្រជាជាតិ ដែល​បានអនុ ម័តកាលពីខែកញ្ញា​ឆ្នាំ២០១៥នៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក ដែលសម្ដេច​អគ្គ​មហាសេ នាបតី​តេជោហ៊ុន​សែន​បាន​ចូល​រួម។ ឯឧ ត្រាំ អ៊ីវតឹក បានមានប្រសាសន៍បញ្ជាក់ថា គោល ដៅអភិវឌ្ឍន៏ប្រកបដោយចេរភាពមាន​ចំនួន​១៧​គោលដៅ ដែលត្រូវអនុវត្ត​ក្នុង​រយៈ​ពេល​១៥ ឆ្នាំខាងមុខ២០៣០។ គោលដៅទី៩​ គឺការស្ថាប​នា​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ដែលធន់ និង អាកាសធាតុ និងឧស្សាហភាវូបនីយកម្ម  ប្រកបដោយចេរភាព។ ក្រៅពីនេះក្រុមការ​ងារ​បច្ចេក ទេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណ៏កម្មតំបន់ ក៏បានពិភាក្សា និង​ពិនិត្យ​លើ​វឌ្ឍនៈ ភាពនៃការអនុវត្តតាមវិស័យដូចជា ការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន,ការងារ​សុវ​ត្ថិ​ភាព​ចរាច រណ៏ផ្លូវគោក, វឌ្ឍនៈភាពនៃការអនុវត្តគម្រោងថាមពលអគ្គិសនី,ប្រៃសនីយ និង​ទូរគម​នា​គ​ម​ន៏, គម្រោងអភិវឌ្ឍន៏ផ្លូវល្បឿនលឿន (Express Way) ពីបាវិត-ភ្នំពេញ និង​គម្រោង​អភិវឌ្ឍន៏​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវថ្នល់៕


ពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦

$
0
0

ព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មានប្រារព្ធពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦  ក្រោមអធិបតីភាព ​ឯកឧត្តមរដ្ឋមន្ត្រី  ត្រាំ អ៊ីវតឹក  និងលោកជំទាវ និងដោយ​មាន​ការ​អញ្ជើញចូលរួមពី ឯកឧត្តម តូច ចាន់កុសល  និងលោកជំទាវ មឹន មាណវី ជារដ្ឋលេខាធិការ រួម​នឹង ឯកឧត្តម លោក​ជំទាវ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទីប្រឹក្សា អគ្គនាយក អគ្គនាយករង នៃក្រសួង​សាធារណការ និងដឹកជញ្ជូន ព្រមទាំង​មានការ​អញ្ជើញចូលរួមពីលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ​ក្រសួងកិច្ចការនារី និងមានការចូលរួមពី​មន្ត្រី​រាជ​ការនិយោជិត ជាសមាជិកា ចំនួនប្រមាណ៣៥០នាក់ ។

លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ថា  ពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចិរភាព។ លោកជំទាវ មានប្រសាន៍បញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ថ្នាក់ដឹកនាំកំពូលរបស់គណប្សប្រជាជនកម្ពុជា ជាពិសេសសម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឲ្យមានការ​​ប្រារព្វពិធីរំលឹកខួបនៃការទទួលស្គាល់សិទ្ធិស្ត្រីនេះ នៅតាមស្ថាប័នគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស រហូរដល់បច្ចុប្បន្ននេះ រួមជាមួយនឹងការយកចិត្តទុកដាក់ផ្តល់តម្លៃយ៉ាងខ្ពស់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កលក្ខណៈឲ្យមានការតែងតាំង តម្លើងឋានៈតួនាទីស្ត្រីជាបន្តបន្ទាប់ និងបង្កើនអាយុចូលនិវត្តរបស់មន្ត្រីរាជការនិយោជិតនារី ដែលជាវិធានការបន្ទាន់ ដើម្បីលើកកំពស់ការ​​ចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា។

លោកជំទាវ ហ៊ូ សាមិត្ត មានប្រសាសន៍ថា ការរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦នេះឡើង គឺក្នុងគោលបំណងរំលឹកពីការតស៊ូ របស់នារីទូទាំងពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ព្រមទាំងដើម្បីត្រួតពិនិត្យនូវសមិទ្ធផលនានា ដែលសម្រេចបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ ដើម្បីរៀបចំផែនការសម្រាប់អនុវត្តបន្ត នៅឆ្នាំបន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី។

ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ពិធីរំលឹកខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦នេះ ធ្វើឡើងក្រោមប្រធានបទ វិនិយោគលើ សមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចិរភាព។ប្រធានបទនេះ គឺជាអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក៏ដូចជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី ក្នុងអំឡុងពេលនៃកិច្ចប្រជុំអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគោលដៅសហស្សវត្សថ្មីស្តីពីការអភិវឌ្ឍ ប្រកប ដោយចិរភាព ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងញូវយ៉ក។ ឯឧរដ្ឋមន្រ្តី មានប្រសាសន៍បញ្ជាក់ថា ប្រធានបទនេះ ពិតជាមានអត្ថន័យឆ្លើយតបទៅនឹងការរួមចំណែកអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដោយសារថា ការវិនិយោគនេះ ពិតជានាំមកនូវភាពសុខដុម និងការចូលរួមសាមគ្គី ឯកភាព ដែលជាកត្តាចាំបាច់ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ថែរក្សា និងលើកកម្ពស់បានយ៉ាងសក្តិសិទ្ធនូវ សុខសន្តិភាព សណ្តាប់ធ្នាប់ដែលកម្ពុជាបាន និងកំពុងតែមាន និងបន្តមានតទៅទៀតនៅថ្ងៃអនាគត ដោយការដឹកនាំដ៏ឈ្លាស់វៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ឈរលើទស្សនៈនេះ និងព្រមជាមួយឆន្ទះដ៏មុះមុត និងប្រាកដប្រជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានតែងតាំង និងតម្លើង ឋានៈស្រ្តី ជារដ្ឋលេខាធិការចំនួន អនុរដ្ឋលេខាធិការ រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី អភិបាលរងខេត្ត អភិបាលស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ ប្រធានភូមិនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឧត្តមភរិយា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនភ្លេចក្នុងការចូលរួមជំរុញលើក កម្ពស់សីលធម៌ និងសេចក្តីថ្លៃថ្នូរបស់ស្ត្រីនៅក្នុងគ្រួសារ និងសង្គម លប់បំបាត់អំពើហឹង្សាគ្រប់រូបភាព និងការជួញដូរកេងប្រវញ្ចលើស្ត្រី និងកុមារ ដើម្បីប្រែក្លាយសង្គមកម្ពុជា ឲ្យកាន់តែមានភាពសុខដុម និងមានគុណធ៌ខ្ពស់ សំដៅរក្សា និងក្តាប់ឲ្យបាននូវឱកាសមាស ក្នុងការចូលរួមលើគ្រប់វិស័យ ដើម្បីជំរុញល្បឿននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស និងសង្គមឲ្យមានការរីកចំរើន និងមានកិត្តិយសស្មើមុខមាត់ជាមួយប្រទេសនានាក្នុង ពិភពលោក។ ឯឧរដ្ឋមន្ត្រី ក៏បានជំរុញឲ្យសមា​​គមនារី ក៏ដូចជាមន្ត្រីរាជការ និយោជិតជានារីខិតខំអនុវត្តបន្ថែមនូវសកម្មភាពជួយអប់រំផ្សព្វផ្សាយ និងក្រើនរំលឹកឲ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយត្រូវរលឹកឲ្យមានការប្រុងប្រយ័ត្ន និងអធ្យាស្រ័យគ្នាក្នុងពេលធ្វើចរាចរណ៍តាមផ្លូវថ្នល់ មិនត្រូវបើកបរលើសល្បឿនកំណត់  ត្រូវពាក់ខ្សែក្រវ៉ាត់ ទាំងអ្នកនៅខាងមុខ និងខាងក្រោយពេកជិៈរថយន្ត ពាក់មួកសុវត្ថិភាពពេលជិៈម៉ូតូទាំងអ្នក បើកបរ និងអ្នករួមដំណើរ កុំពិសារគ្រឿងស្រវឹងពេលបើកបរ កុំបើកបរក្នុងភាពងោកងុយ កុំវ៉ាជែងទាំងប្រថុយប្រថាន និងកុំដឹកលើសទម្ងន់ ឫសំពីងសំពោង។

ក្នុងឱកាសនេះ គណៈអធិបតី ក៏បានអញ្ជើញ ផ្តល់នូវកន្ត្រក់ផ្កា ដ៏ស្រស់ស្អាត  និង​វត្ថុ​អនុស្សាវរីយ៍ ជូន​ដល់​លោកជំទាវជាថ្នាក់ដឹកនាំ នៃក្រសួងសាធារណការ នឹ​ងដឹកជញ្ជូន និង​លោកជំទាវមកពី​ស្ថាប័ន​ពាក់​ព័ន្ធ​នានា និង​តំណាងនារីមកពី មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រោម​ឱវាទ​ក្រសួង  ព្រមទាំង​បាន​អញ្ជើញផ្តល់​នូវ​វត្ថុ​អនុស្សា​វរីយ៍ ដល់​មន្ត្រីរាជការ និយោជិត ​ សមាជិកាអង្គពិធីចំនួន ៣៥០នាក់ ដោយក្នុងម្នាក់ៗ ទទួល​បាន កន្សែងពោះគោ ចំនួន១ និង​ថវិកាចំនួន ២ម៉ឺនរៀល ហើយឆ្លៀតក្នុងឱកាសនេះដែរ ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានទទួលយក​អំណោយ​អនុស្សា​វរីយ៍ជាអាវយឺតចំនួន២០០អាវរបស់ក្រសួងកិច្ចការនារី ពីលោកជំទាវ ហ៊ូ សាមិត្ត ផងដែរ៕

Article 3

$
0
0

ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅក្នុងស្រុកអង្គរបុរី ខេត្តតាកែវ  បានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវលេខ១TK១ ប្រវែង ២៤,៥គ.ម ពីទីរួមស្រុកព្រៃកប្បាស ដល់ភ្នំដា និងពីធីបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូចំនួន ០២ខ្សែ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

Article 2

$
0
0

នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញបច្ចេកទេសក្រសួង ចុះពិនិត្យការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២១ មានប្រវែង៦៣,៦គ.ម ចាប់ពីក្រុងតាខ្មៅ ដល់ជ្រៃធំ ខេត្តកណ្តាល (ព្រំដែនកម្ពុជា-វៀតណាម) ។

Article 1

$
0
0

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអនុញ្ញាតឱ្យតំណាងធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ជួបពិភាក្សាការងារលើវិស័យហេដ្ឋារចនាសម្ព័ន្ថផ្លូវថ្នល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

Article 0

$
0
0

ព្រឹកថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្រ្តី ត្រាំ អុីវតឹក បានដឹកនាំចំកិច្ចប្រជុំគណៈកម្មការរួមគ្រប់គ្រងគម្រោងស្តីពីការផលិតផែនទីអេឡិចត្រូនិចនាវាចរសមុទ្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមជំនួយបច្ចេកទេសរបស់អង្គការ JICA ជប៉ុន ។

បើកមហាសន្និបាតសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន

$
0
0

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មានបើកមហាសន្និបាតសមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិត្តិ​យស​សមាគមបុគ្គលិក សាធារណការ និងដឹកជញ្ជូន ។

តាមរបាយការណ៍របស់ ឯកឧត្តម វ៉ាស៊ឹម សូរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងផែនការ នៃក្រសួង​សា​ធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ដោយផ្អែកតាមទិសដៅភារកិច្ច​កំណត់​របស់មហា​សន្និ​បាតលើកទិ៥ របស់​សមា​គម​បុគ្គលិកសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការកណ្តាល បានខិតខំបំពេញ​ការ​ងារពេញមួយអាណត្តិ​ទី៥នេះ ទទួលបានលទ្ធផលល្អ ជាពិសេសក្នុងការជួយឧបត្ថម្ភគាំទ្រដល់ សមាជិក សមាជិកា របស់សមាគម​បុគ្គលិក​សាធារណការ និងដឹកជញ្ជូន នៅពេលទទួលមរណភាព​បានល្អ​ប្រសើរ។​ទាំងនេះ គឺអាស្រ័យ​ដោយមានការជួយ​ឧបត្ថម្ភគាំទ្រយ៉ាងកក់ក្តៅបំផុតពីសំណាក់ ឯឧរដ្ឋមន្ត្រី ពីថ្នាក់ដឹកនាំក្រសួងសា​ធារណការ និង​ដឹកជញ្ជូន គ្រប់លំដាប់​ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំគ្រប់អង្គភាព សហគ្រាសសាធារណៈ អង្គភាពរដ្ឋបាល​ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់​ក្រោម​ជាតិ ព្រមទាំងសមាជិក សមាជិការបស់សមាគមបុគ្គលិកសាធារណការ និងដឹក​ជញ្ជូន ដែលយកចិត្តទុកដាក់​ក្នុងការ​ជួយសំរាលទុក្ខលំបាករបស់មន្ត្រីរាជការ និងគ្រួសារសព។ទន្ទឹមនឹងចំណុចជា​គុណសម្បត្តិខាងលើ សមាគមបុគ្គលិក​សាធារណការ និដឹកជញ្ជូន ក៏នៅមានចំណុចសេសសល់មួយចំនួន ដែលត្រូវ​ស្វែងយល់ ដើម្បីធ្វើការកែលំអ នៅក្នុង​អាណត្តិទី៦ ខាងមុខនេះ។

ឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការកណ្តាលសមាគមបុគ្គលិកសាធារណការ និង​ដឹកជញ្ជូន បានមាន​ប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកអស់ពីកម្លាំងកាយចិត្ត ខិតខំដឹកនាំការពារមាតុ​ភូមិកម្ពុជា​ប្រកបដោយ​កិត្តិ​បណ្ឌិតខ្ពស់ ដើម្បីលើកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការ​ដាក់ចេញនូវយុទ្ធ​សាស្ត្រចតុកោណ ដើម្បីស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ជាពិសេស​ការ​អភិវឌ្ឍ និងថែ​ទាំជួស​ជុល​ផ្លូវ ស្ពាន ផ្លូវគោក ផ្លូវទឹក ផ្លូវដែក កំពង់ផែ និងការគ្រប់គ្រងការងារដឹកជញ្ជូន សំដៅ​ជម្រុញ​ល្បឿននៃ​កំណើន​សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម។

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ​ អ៊ីវតឹក បានកោតសរសើរ ចំពោះគណៈកម្មាធិការកណ្តាលសមាគមបុគ្គលិកអាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចតាមលក្ខន្តិកៈរបស់សមាគមបុគ្គលិក បន្ថែម​ពីលើភារកិច្ចជំនាញដ៏មមាញឹក ធ្វើឲ្យមន្ត្រីរាជការ និយោជិត កម្មករ ជាសមាជិក សមាជិកា សមាគម​នៅតាម​បណ្តា​អង្គភាពក្រោមឱវាទ ទាំងនៅថ្នាក់កណ្តាល និងនៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្តទូទាំង​ប្រទេស ទទួលបាននូវភាពកក់ក្តៅ និងមានសាមគ្គីភាព កាន់តែជិតស្និទ និងរឹមមាំ។បន្ថែមពីនេះ គណៈកម្មាធិការ បាន​ខិតខំអនុវត្តតាមលក្ខន្តិកៈរបស់សមាគមយ៉ាងហ្មត់ចត់ ដោយបានបញ្ចូលក្នុងកម្មវិធីមហាសន្និបាត នូវការឆ្លងរបាយ​ការណ៍ សកម្មភាពការងាររបស់ គណៈកម្មាធិការកណ្តាលសមាគម ក្នុងអាណត្តិទី៥ និងលើក​ទិសដៅ​សម្រាប់​គណៈកម្មាធិការកណ្តាល បន្តអនុវត្តក្នុងអាណត្តទី៦ និងការបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការ​ដឹកនាំតាមបែប​ប្រជា​ធិបតេយ្យ និងស្របតាមនិយាមនៃសមាគមទូទៅ ។ឯឧរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ដោយពិនិត្យលើ​លក្ខ​ន្តិកៈ​របស់សមាគម និងខ្លឹមសារនៃពង្រាងរបាយការណ៍របស់សមាគម ឃើញថា គណៈកម្មាធិការ​កណ្តាល​សមា​គមអាណត្តិទី៥នេះ បានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួន ស្របតាមគោលបំណងរបស់សមាគម​បានល្អ​ប្រសើរ ដោយបានយកចិត្តទុកដាក់ជួយលើកទឹកចិត្តដល់អតីតមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចូលរនិវត្តន៍ ដោយមានការជួបជុំក្នុងមួយឆ្នាំ២ដង និងឧបត្ថម្ភបន្ថែមនូវថវិកាមួយចំនួននៅ​ពេលចូល​និវត្តន៍​ដំបូង ជួយបង្កើនទំនាក់ទំនងរឹតចំណងមិត្តភាព សាមគ្គីភាព និងភាពស្និទស្នាលកាន់តែជិតស្និទនៅ​ក្នុងជួរមន្ត្រីរាជ​ការ​ដែលកំពុងតែបំរើការងារ និងដែលបានចូលរនិវត្តន៍រួចហើយ។ ឯកឧត្តមរដ្ឋមមន្ត្រី ត្រាំ អ៊ីវតឹក​បានមានប្រសាសន៍​បញ្ជាក់​បន្តថា សកម្មភាពទាំងនេះ គឺជាការអនុវត្តឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយយកចិត្តទុកដាក់ ដល់សុខទុក្ខ​របស់ប្រជាពលរដ្ឋ របស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា  ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេស ដែលជានិច្ចកាល សម្តេចតែងតែលះបង់កម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួន និងគ្រួសារ​សម្តេច ដើម្បីជួយសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការស្តារ និងអភិវឌ្ឍន៍​ប្រទេសលើគ្រប់វិស័យ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដី ថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សង្គម និង​ស្ថិរភាពនយោបាយនៅផ្ទៃក្នុងប្រទេស និងលើឆាកអន្តរជាតិ៕

1927745_469239079947468_2948262514199558551_n 1958277_469238433280866_234186121794537402_n 968889_469238803280829_5587340748192216965_n

បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦

$
0
0

នៅព្រឹកថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មានបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ បានប្រារព្វបើក ក្រោមអធិបតីភាព ឯឧ ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តី​ការក្រសួង ។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម វ៉ាស៊ឹម សុរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល​ និង​ផែនការ នៃក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូន ពីលទ្ធផលការងារដែលសម្រេចបាននៅឆ្នាំ២០១៥ លើការ​បន្ត​ជំរុញ​​​កសាងបណ្តាញ​ផ្លូវជាតិ និងផ្លូវខេត្ត  ការ​ងារ​សាងសង់​ផ្លូវថ្នល់ស្ពានជាយុទ្ធសាស្ត្រ​មួយ​​ចំនួនតាម​អនុ​​សា​​សន៍ដ៏ខ្ពង់​ខ្ពស់របស់សម្តេចតេ​ជោ​​​នាយករដ្ឋមន្ត្រី បង្កើនការយកចិត្តទុកដាក់លើការងារជួសជុល និង​ថែទាំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បន្តការផ្តោតយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពចរាចរ​ណ៍តាមរយៈ​ការ​កែ​លម្អ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការរៀបចំ និង​អនុវត្តន៍ផែនការមេ ​នៃការ​អភិ​វឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីតភ្ជាប់ផ្ទៃ​ក្នុង​ប្រទេស និង​ជាមួយប្រទេសជិតខាង ការរៀបចំ​គោលន​យោបាយ និងក្របខ័ណ្ឌនគិតិយុត្ត​ចាំបាច់​សម្រាប់​ការគ្រប់គ្រង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ​ផែន​ការមេ​នៃការអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធទីក្រុង និងការបន្តជំរុញការចូលរួមវិស័យឯកជន ក្នុងការអភិវឌ្ឍ​វិស័យហេដ្ឋារចនា​សម្ព័ន្ធ​​ដឹកជញ្ជូន តាមរយៈ​ការ​ពង្រឹង និងការកែលម្អយន្តការភាពជាដៃគូ​រវាងវិស័យ​សា​ធារ​ណៈ និងវិស័យឯកជន ហើយនិងទិសដៅ​សំខាន់​ៗ និងការងារផ្សេងៗ ប្រចាំឆ្នាំ២០១៦ ដែល​ត្រូវ​អនុវត្ត​បន្ត​រួចមក ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ក្រសួង​សាធារណការ និងដឹកជញ្ជូន បានរៀប​ចំឡើងនូវ​សន្និបាតបូកសរុបការងារឆ្នាំ២០១៥​នេះ ឲ្យស្រប​ជា​មួយ​កម្មវិធីនយោ​បាយ​យុទ្ធ​សាស្ត្រចតុកោណដំណាក់​កាល​​ទី៣ របស់រាជរដ្ឋា​ភិបាល​កម្ពុជា អាណត្តិទី៥ នៃ​រដ្ឋ​ស​​ភា​ជាតិ ដែលផ្តោតសំខាន់ទៅលើកំណើនការងារ​ សមធម៌ និងប្រសិទ្ធភាព ដែលត្រូវទាមទារ​នូ​វ​ការ​ខិតខំ​ប្រឹង​ប្រែង និងសកម្មភាពបន្ថែម ដើម្បីជំរុញការ​អនុវត្តការងារជំនាញរបស់ក្រសួង ឲ្យមានប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត។ ឯឧរដ្ឋមន្ត្រី មាន​ប្រសាសន៍បន្តថា គោលបំណង​សំខាន់​ជាចំបង នៃអង្គសន្និបាត​នា​ពេល​នេះ គឺត្រួតពិនិត្យ និងវាយតម្លៃ​លើស្នាដៃ និងលទ្ធ​ផល​ការងារ ដែលក្រសួងទទួលបានក្នុងការអនុវត្ត​ការងារ​រយៈ​​ពេល​ពេញមួយឆ្នាំ នៅឆ្នាំ២០១៥ កន្លងមកនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី​ពាក់​ព័ន្ធ ដើម្បីពិនិត្យមើលនូវ​វឌ្ឍនភាពការងារ កា​រ​ពិភាក្សា​ផ្លាស់ប្តូរយោបល់ និងដកស្រង់នូវបទពិសោធន៍ល្អៗ ពិចារ​ណា និងត្រង់​ត្រាប់​នូវអនុសាសន៍​ដ៏ល្អ​ប្រពៃ និងមានតម្លៃវិសេសវិសាលរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បី​​​ដោះ​ស្រាយបំពេញ​បន្ថែម និងកែលម្អ​ចំណុច​​​ខ្វះខាតនានា ដែលមានកន្លងមក និងដើម្បីឈាន​ទៅ​អនុ​វត្ត​ទិស​ដៅ និងការងារថ្មី នៅ​បណ្តា​ឆ្នាំខាងមុខ ពិសេសឆ្នាំ២០១៦ ឲ្យសម្រេចបានជោគជ័យ។ ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក មាន​ប្រសា​សន៍​បញ្ជាក់ថា ការចូលរួមរបស់ ឯឧ លោកជំទាវ លោក លោកស្រី គឺជាវិភាគ​ទាន​​ដ៏មាន​តំលៃ និងមិនអាចកាត់ផ្តាច់បាន ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារ និងសាងសង់ ផ្លូវ ថ្នល់ ស្ពាន ទាំងអស់ ឲ្យក្លាយទៅជាប្រព័ន្ធ​គមនាគមន៍ ដែលប្រទាក់ក្រឡាគ្នានៅទូទាំងប្រទេស និងតភ្ជាប់ជាមួយប្រទេសជិតខាងយ៉ាងរលូន និង​ប្រកប​ទៅដោយផាសុខភាព សុវត្ថិភាព ប្រសិទ្ធភាព និងអាចសម្រួលចរាចរណ៍ដឹកជញ្ជូន ជំរុញការសំរួល​ពាណិជ្ជកម្ម​ឆ្លងដែន រវាងប្រទេសជិតខាង និងឆ្ពោះទៅរកការធ្វើសមាហរណកម្មតំបន់។ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ​ អ៊ីវតឹក មាន​ប្រសាសន៍បញ្ជាក់បន្តថា  ប្រធានបទសំខាន់សំរាប់​សន្និបាតរបស់​ក្រសួង​សា​ធារ​ណ​ការ​ និង​ដឹក​ជញ្ជូន នៅឆ្នាំនេះគឺ ផ្តល់សេវា វិស័យសាធារណការ និងដឹកជញ្ជូនជូនប្រជាជន ឲ្យបាន ឲ្យឆាប់ និងមាន​តម្លាភាព  ដូច្នេះដើម្បីឆ្លើយតប ទៅនឹងប្រធានខាងលើនេះ ឯឧរដ្ឋមន្ត្រី ក៏បានផ្តល់​នូវអនុសាសន៍ និងបាន​លើក​ឡើង​នូវចំណុចសំខាន់ៗជាគន្លឹះ​មួយចំនួន​ដាក់​ជូនអង្គ​សន្និ​បាតធ្វើការពិភាក្សាផងដែរ។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអញ្ជើញប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាស​តែងតាំង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ៕

4 2 1 3

Article 6

$
0
0

រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង បានប្រារព្ធពិធីបិទអង្គសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្រោម អធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ដិត គាត ឈន់ ឧបនាយក រដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

Article 5

$
0
0

ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធីធ្វើឱ្យប្រសើរឡើងសុវត្ថិភាពផ្លូវថ្នល់  ដោយមានកិច្ចសហការជាមួយកណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អង្គការ វាយតម្លៃសុវត្ថិភាពផ្លូវថ្នល់អន្តរជាតិ  វិទ្យាស្ថានសិក្សាស្រាវជ្រាវ ផ្លូវល្បឿនលឿន នៃក្រសួងដឹកជញ្ជូន ដែលគ្រប់គ្រងកម្មវិធី វាយតម្លៃផ្លូវថ្នល់របស់ប្រទេសចិន ដើម្បីធ្វើការបណ្តុះបណ្តាលជំនាញ និងអនុវត្តផ្ទាល់ ក្នុងការវាយតម្លៃកំណត់ចំណាត់ថ្នាក់ ផ្កាយសុវត្ថិភាពផ្លូវជាតិកម្ពុជា ប្រវែង៥០០គីឡូម៉ែត្រ ។

Article 4

$
0
0

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយ លោក Greg Smith នាយកគ្រប់គ្រងគម្រោងយុទ្ធសាស្ត្ររបស់ iRAP (International Road Asseseement Programme) ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វីក និងបណ្ឌិតZhang Tiejun វិស្វករឆ្នើមជាន់ខ្ពស់ វិទ្យាស្ថានសិក្សាស្រាវជ្រាវផ្លូវល្បឿនលឿន (RIOH) ក្រសួងដឹកជញ្ជូន (MOT) ព្រមទាំងវិស្វករជំនាញរបស់សាធារណរដ្ឋ ប្រជាមានិតចិន ចូលជួបសំណេះសំណាល និងពិភាក្សាការងារ ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគាររដ្ឋបាលថ្មី របស់មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះវិហារ

$
0
0

នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ ព្រមទាំងគណៈប្រតិភូក្រសួង បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវអគាររដ្ឋបាលថ្មី របស់មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តព្រះវិហារ ចំនួន១ខ្នង ដែលមានទំហំ២៨,៥០ម ទទឹង១២,៥០ម និងខ្លោងទ្វារ ជាអំណោយឧបត្ថម្ភរបស់ក្រុមហ៊ុនសាងសង់ចិន សៀងហៃ ផងដែរ សម្រាប់ជូនមន្ត្រីរាជការ មានកន្លែងអង្គុយធ្វើការ បានសមរម្យ មានគំនិតភ្លឺថ្លា ឈ្លាសវៃ ដើម្បីរួមគំនិតគ្នា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន និងរួមចំណែក កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ 941334_729634803840322_6458552102773935916_n 12717948_472167456321297_8955932912018057367_n 535320_472162366321806_3815801422952131850_n 944371_729634857173650_1904767664768701895_n 10624567_472167359654640_2875386689417978702_n 10623049_729634973840305_1900253923364553664_n 1210_472162052988504_6229768277156698919_n 1914786_472162129655163_2408851330770243388_n 12063830_472162289655147_1501153144907525443_n 12189635_729634757173660_5833380298464036462_n

គណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពផ្លូវជាតិ លេខ២៦៤E

$
0
0

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦  ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អីវតឹក បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពផ្លូវជាតិ លេខ២៦៤E បំបែកផ្លូវជាតិលេខ៦២ ត្រង់គីឡូម៉ែត្រលេខ (៨៩+៨០០) ឆ្ពោះទៅស្រុកសង្គមថ្មី  និងបណ្តាញផ្លូវចូលទៅរមណីដ្ឋានប្រាសាទព្រះខ័ន្ត  ក្នុងខេត្តព្រះវិហារ ។

10389600_730135717123564_4583811243099610288_n 10985354_730136207123515_1828839398495211263_n 10400063_730136023790200_3915052539541170576_n 12717604_730136143790188_8261137804644032919_n 12072787_730135980456871_4735414226529890971_n 947318_730135800456889_5130061141991905185_n 1936154_730135773790225_5061022982782180984_n 12107960_730135863790216_8914685029537855750_n 12376328_730136103790192_6856259131019310986_n

បើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ៥០C

$
0
0

នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ៥០C ចាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡុម៉ែត្រលេខ (១៦០+៣០០) នៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឆ្ពោះទៅព្រំប្រទល់តំបន់គោកព្រះ ភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រវែង១៩គីឡូម៉ែត្រ។

ផ្លូវជាតិលេខ៥០C នេះ ជាផ្លូវរទេះ ដែលប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ទំនាក់ទំនងការរស់នៅ និងប្រកបមុខរបររកស៊ី ដោយធ្វើដំណើរបានតែក្នុងរដូវប្រាំងទេ រីឯរដូវវស្សាគឺត្រូវទឹកលិច អាចធ្វើដំណើរបានតែតាមទូក ឬកាណូតទៅមក ហើយសក្តានុពល សំខាន់គឺដឹកជញ្ជូនកសិផល មានដំណាំ ស្រូវ ពោត និងររបរនេសាទ រវាងប្រជាពលរដ្ឋរស់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

945239_730325447104591_7037919211232224334_n 12143250_730325163771286_1636482761318178629_n 1916019_730325457104590_8091326245319993097_n 1604415_730325427104593_9097573612829504040_n 1934477_730325497104586_7828461795867165385_n 12670746_730325217104614_8223554270129314605_n

Article 0

$
0
0

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦  ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អីវតឹក បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យគម្រោងសាងសង់ផ្លូវថ្នល់ ទូទាំងខេត្តព្រៃវែង ។ 12794613_730896467047489_8159614243778092540_n 12439475_730896827047453_265318900511740306_n 1917941_730896570380812_2340234198921535674_n 12108865_730896313714171_8692031003338404397_n 12809721_730896603714142_8127343495923454984_n 10391849_730896913714111_7337884216272618515_n 12524411_730896947047441_5942977986103634135_n 230252_730896817047454_1793190006966630557_n 12871478_730897007047435_5440167890601540916_n 1655905_730897030380766_7668036572139736377_n 12063523_730896993714103_6949335960431754823_n 945241_730896340380835_6312446649098156933_n 984107_730896657047470_9043461675223664153_n 12809595_730896357047500_4077255360707303179_n 12243084_730897073714095_8719183569911689822_n 12809719_730896743714128_3156852412358941398_n 998970_730896280380841_7036915562598689150_n


Article 0

$
0
0

រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦  នៅក្នុងដំណើរបេសកកម្ម ចុះត្រួតពិនិត្យបណ្តាញផ្លូវ គណៈប្រតិភូជំនាញបច្ចេកទេសស្ពាន ថ្នល់ នៃក្រសួង​សា​ធារណការ និងដឹកជញ្ជូន ដឹកនាំ​ដោយ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក​ បានអញ្ជើញ​ចុះពិនិត្យ​ការ​ដ្ឋានស្ថាបនាផ្លូវ នៅលើបណ្តាញផ្លូវខេត្តលេខ៣១០ លេខ៣៨៦ លេខ៣១៣A ស្ថិតនៅក្នុងស្រុក​ពាមជរ ស្រុក​មេសាង និងស្រុកបាភ្នំ ខេត្តព្រៃវែង។   

នៅក្នុងដំណើរនៃការចុះពិនិត្យនេះ គណៈប្រតិភូ បានចាប់ផ្តើមពិនិត្យការដ្ឋានស្ថាបនាផ្លូវ នៅលើកំណាត់ផ្លូវ​ខេត្ត​​លេខ៣១០ ជាប្រភេទផ្លូវដីសរ តូចចង្អៀត ដែលបំបែកចេញពីផ្លូវជាតិលេខ១ ត្រង់គីឡូមម៉ែត្រលេខ៦១ ក្នុងទីប្រជុំ​ជនអ្នកលឿង ស្រុកពាមជរ ខេត្តព្រៃវែង អែបខាងស្តាំងដៃតាមដងទន្លេមេគង្គ ទៅព្រំប្រទល់វៀតណាម មានប្រវែង​៤២​គីឡូម៉ែត្រ។ បច្ចុប្បន្ននេះ ផ្លូវខេត្តលេខ៣១០នេះ ការសាងសង់សម្រេចបានលទ្ធផល ក្នុងនោះរួមមាន បានចាក់ក្រាល​កៅស៊ូ DBST ប្រវែង៣គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ ចិញ្ចើមគ្រួសក្រហម១ម៉ែត្រសងខាង ពីគីឡូម៉ែត្រ៥+៧៥០ ដល់​គីឡូ​​​ម៉ែត្រ៨+៨១០ ការងារចាក់ដីស លើកតួរផ្លូវ និងចាក់ល្បាយខ្សាច់ភ្នំ ប្រវែង៥គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ពីគីឡូ​ម៉ែត្រ​២៨+៩៨០ ដល់គីឡូម៉ែត្រ៣៤+០០០   ការងារស្ថាបនាស្ពានបេតុងចំនួន២កន្លែង ប្រវែងសរុប៨៤ម៉ែត្រ ទទឹង​៨​ម៉ែត្រ ពីគីឡូម៉ែត្រ៣៣+៦២៥ និងគីឡូម៉ែត្រ៣៤+៨១៥ ការងារស្ថាបនាលូជ្រុងមុខពីរ ចំនួន១កន្លែង ប្រវែងសរុប ៦ម៉ែត្រ ត្រង់គីឡូម៉ែត្រ៣២+៤៥០ ការងារពង្រីកលូមូលមុខពីរ មុខកាត់១ម៉ែត្រ ចំនួន១កន្លែង ប្រវែងសរុប ៤ម៉ែត្រ ត្រង់គីឡូម៉ែត្រ២៨+៤៤៤ កំណាត់ផ្លូវខេត្តនេះ អនុវត្តការសាងសង់ដោយនាយកដ្ឋានស្ថាបនាក្រសួងមហាផ្ទៃ ដោយ​ប្រើ​​ប្រាស់គម្រោងថវិកាជាតិ។ រីឯកំណាត់ផ្លូវខេត្តលេខ៣៨៦ មានប្រវែង២៧គីឡូម៉ែត្រ៧០០ម៉ែត្រ ស្ថិតនៅក្នុង​ស្រុកមេសាង និងកំណាត់ផ្លូវខេត្តលេខ​៣១៣A មាន​​ប្រវែង២៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន ការស្ថាបនាសម្រេច​បាន​លទ្ធផលរួមមាន បាកចាក់ក្រាលកៅស៊ូ ប្រភេទDBST និង​ផ្លូវក្រាល​ក្រួស​ក្រហម និងដី​ខ្សាច់​ស បានខ្លះៗហើយ   ដោយអនុវត្តការសាងសង់ដោយនាយកដ្ឋាន​កងវិស្វកម្ម​ក្រសួង​​​​ការ​​ពារជាតិ ប្រើប្រាស់គម្រោង​ថវិកា​ជាតិក្នុងផែនការឆ្នាំ២០១៥-២០១៦។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានណែនាំដល់ក្រុមហ៊ុនដែលជាអ្នកទទួលបន្ទុកសាងសង់ ត្រូវ​កាយ​​ដីចាស់ចោល និងត្រូវធ្វើការកិនបង្ហាប់ស្រទាប់គ្រឹះបាត​ក្រោមឲ្យ​បាន​ហាប់ណែនល្អ ជាពិសេសត្រូវធ្វើ​ការជ្រើស​រើស​កៅស៊ូ ដែលមានគុណភាពល្អ មុននឹងចាប់ផ្តើមចាក់ក្រាលកៅស៊ូ លើសពីនេះទៀត នៅត្រង់ចំណុច​នៃ​ការតភ្ជាប់​មុខ​តំណរនីមួយៗ ត្រូវធ្វើការសាងសង់ឲ្យបានស្អាតល្អ ជៀសវាងមានលក្ខណៈខ្ពស់ទាប ហើយលើ​ការ​ងារ​ស្ថាបនា​នេះ​ដែរ គឺត្រូវ​គោរពទៅ​តាមបទ​ដ្ឋាន​បច្ចេក​ទេសនៃ​ស្តង់​ដារអន្តរជាតិ ដើម្បីឲ្យទទួល​បាននូវ​ប្រសិទ្ធិ​ភាព និង​គុណភាព​ខ្ពស់ រួមទាំងត្រូវគិត​ពី​សោភ័ណ្ឌ​ភាព​ឲ្យ​បាន​ល្អ និងរួចរាល់ទៅតាមពេលវេលានៃកិច្ចព្រម​ព្រៀងដែល​បាន​កំណត់។ ដោយ​​​​ឡែក ចំពោះ​​​ការងារស្ថាបនា ស្ពាន និងលូ ត្រូវធ្វើ​ការចាក់គ្រឹះ និងបង្ហាប់ឲ្យបានណែនល្អ ជៀសវាង​ការជ្រាបទឹក ដើម្បី​ឲ្យ​​ការ​ស្ថាប​នា​បាន​រឹងមាំ និង​ប្រើប្រាស់បាន​យូរ។ ក្នុងឱកាសនេះ ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បាន​ជំរុញ​​ឲ្យអ្នក​ទទួល​បន្ទុក​សាងសង់ ត្រូវដាក់​ស្លាក់​សញ្ញា ភ្លើង​សំគាល់ នៅគ្រប់​ការ​ដ្ឋាន​សាង​សង់នីមួយៗ ឲ្យបានជាប់​ជាប្រចាំ ដើម្បី​សម្រួល​ដល់​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅពេល​បងប្អូនប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​។​ជាមួយ​​​គ្នា​នេះ ​បញ្ហា​សំខាន់មួយទៀតនោះ គឺអ្នកទទួលបន្ទុកសាងសង់ទាំងអស់ ត្រូវធ្វើការស្រោចទឹកឲ្យ​បានជាប់​ជា​ប្រចាំ ដើម្បី​កាត់​បន្ថយនៅលើបញ្ហា ការហុយធូលីដី ទៅលើលំនៅដ្ឋានរបស់​ប្រជាពល​របស់រដ្ឋ​នៅតាមសង្ខាងផ្លូវ ក៏ដូច​​​​ជាការធ្វើ​ដំណើរទៅមក របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

photo_2016-03-27_10-23-54 photo_2016-03-27_10-24-36 photo_2016-03-27_10-24-45 photo_2016-03-27_10-24-27

Article 0

$
0
0

ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦  នៅខេត្តកណ្តាល  ប្រារព្ធពិធីសម្ពោធបើកការដ្ឋានគម្រោងធ្វើអោយប្រសើរឡើងវិញផ្លូវជាតិលេខ២១  ប្រវែង ៦៣.៦ គម ចាប់ពីក្រុងតាខ្មៅ ដល់ ជ្រៃធំ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

$
0
0

រសៀលថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង មានប្រារព្ធពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី  តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីឯកឧត្តម សង់​ ស៊ីណាវ៉ុង អគ្គលេខាធិការរងរាជរដ្ឋាភិបាល បានអានព្រះរាជក្រឹត្យ តែងតាំង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួចមក ឯកឧត្តម ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្ត្រី ក្រសួង​សា​​ធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្នុងរយៈពេល៣៧ឆ្នាំ ដែលរូបឯឧ បានបំរើការងារក្នុង​វិស័យ​សា​ធារណការ និងដឹកជញ្ជូន ឯកឧត្តម ពិតជាមានមោទនភាពណាស់ និងមានមនោសញ្ចេតនាយ៉ាងជ្រាល់ជ្រៅ និងអនុស្សា​វរីយ៍​យ៉ាងច្រើន ដែលមិនអាចបំភ្លេចបាន ជាមួយនឹងសហសេវឹក មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស ដែលបាននឹងកំពុងខិតខំបំពេញ និងអនុវត្តន៍ភារកិច្ចជំនាញយ៉ាងសកម្ម ក្នុងការសាងសង់ ថែទាំង​ជួសជុលផ្លូវស្ពាន ផ្លូវគោក ផ្លូវដែក ផ្លូវទឹក កំពង់ផែ ការគ្រប់គ្រងការងារពាក់ព័ន្ធ នឹងការដឹកជញ្ជូន និងសុវត្ថិភាព​ចរា​ចរណ៍។ ឯឧ ត្រាំ អ៊ីវតឹក មានប្រសាន៍បញ្ជាក់ថា បច្ចុប្បន្នយើងមានផ្លូវស្ពាន ដែលចាក់កៅស៊ូ ប្រទាក់ក្រឡាខ្វាត់ខ្វែង តភ្ជាប់ទៅគ្រប់ទីកន្លែងជិតឆ្ងាយ នៅទូទាំងប្រទេស និងភ្ជាប់ទៅនឹងប្រទេសជិតខាងក្នុងតំបន់។រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យសាធារណការ និងដឹកជញ្ជូន គឺជាវិស័យអាទិភាព គឺជិតជាបានរួមចំណែក ជួយដល់រាជរដ្ឋាភិបាល​ក្នុងការសំរេចជោគជ័យលើកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃនីតិកាលទី៥ អាណត្តិ​រដ្ឋ​ស​ភាជាតិ ក្នុងគោលដៅសមាហរណកម្ម និងការតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយប្រទេសក្នុងតំបន់ ដើម្បីបង្កើន​ភាព​ងាយស្រួល ក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូន  និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលនាំឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ច​គ្រួសារ មានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ យ៉ាងពិតប្រាកដ។

នៅក្នុង​ឱកាសនេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអញ្ជើញទទួលត្រាពីឯឧ ត្រាំ​ អ៊ីវតឹក ព្រមទាំងបានអញ្ជើញប្រគល់ត្រា ដល់ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបតែងតាំងថ្មី។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍​ថា ដោយ​បាន​ទំនុកចិត្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាន​ចាត់តាំងឲ្យរូបឯឧ មកទទួលកិច្ចការបន្តពី ឯកឧត្តម ត្រាំ អ៊ីវតឹក ដែលនឹងត្រូវទទួលភារកិច្ចថ្មីនៅក្រសួងប្រៃសណីយ៍ និងទូរ​គម​នាគមន៍។ នៅក្នុងឱកាសនេះ ឯឧទេសរដ្ឋមន្ត្រី ដែលទើបទទួលបានការតែងតាំងថ្មី បាន​ធ្វើការប្តេជ្ញាចិត្តថា  នឹង​បន្ត​ការងារ ដែលនៅសេសសល់ ដែលបានធ្វើហើយ តែមិនទាន់បានសម្រេចសព្វគ្រប់នៅឡើយ នឹងថែរក្សាស្នាដៃ និងសមិទ្ធិផលនានា ដែលឯឧ បានបន្សល់ទុក ជាមរតក សម្រាប់សង្គមជាតិយើង នឹងបន្តស្មារតី រួបរួមសាមគ្គីផ្ទៃ​ក្នុងរឹង​មាំ ជាមួយថ្នាក់ដឹកនាំគ្រប់រូប ឯឧ លោកជំទាវ លោកស្រី និងមន្ត្រីរាជការទាំងអស់ ក្នុងទិសដៅ ធ្វើយ៉ាងណា​យើង​រួម​គ្នា ដើម្បីសម្រេចប្រយោជន៍ជូនសង្គមជាតិ របស់​យើង​ទាំងអស់គ្នា នឹងបន្តជំរុញ ដឹកនាំក្រសួងសាធារណការ និង​ដឹកជញ្ជូន ឲ្យកាន់តែរីកចម្រើនថែមទៀត ប្រកបដោយ​ការឆ្នាំប្រឌិត និងកែទម្រង់ស៊ីជម្រៅ ដើម្បីឆ្លើយតបនឹង​តំរូវ​ការ​របស់សាធារណៈជនយើង ទន្ទឹមនឹងនេះ ឯឧក៏សុំ​ការ​ណែនាំ  កិច្ចសហការណ៍ និងការជ្រោមជ្រែង ពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទា អនុរដ្ឋ​លេ​ខា​ធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ​ទាំង​អស់​ផងដែរ។ ឯឧទេសរដ្ឋមន្ត្រី មាន​ប្រសា​សន៍បញ្ជាក់​បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី មានក្តីកង្វល់ជាខ្លាំ ទាក់ទង​សេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដូច្នេះ ដើម្បីឆ្លើយ​តប​នឹងកង្វល់របស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម សូមស្នើ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី និងមន្ត្រីរាជ​ការ​ក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូនទាំងអស់ រួមគ្នាបង្កើតផែនការ ១០០ថ្ងៃ ជាយុទ្ធនាការ និងបេសកកម្មពិសេស ដើម្បី​ធ្វើឲ្យប្រសើរ​ឡើងនូវ ការផ្តល់សេវាតម្រូវការជូនប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​សន្ទរកថា​លើកឡើង​របស់ឯឧរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ហើយនិងការប្តេជ្ញាចិត្ត ក៏ដូចជាផែនការ១០០ថ្ងៃរបស់ ឯកឧត្តមទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលឯកឧត្តម ទេសរដ្ឋមន្ត្រី ត្រូវបាទទួលតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃនេះ។ ឯឧ ឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍បញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅនេះ គឺរដ្ឋស​ភា​ជាតិ បានគាំទ្រនៅការកែសម្រួលរាជរដ្ឋាភិបាលកម្ពុជា ហើយជាធម្មតាការកែការសម្រួល​វាមិនមែនជារឿង​ដែល​ធំ​ដុំ​នោះទេ ហើយវាក៏មិនមែនជារឿងផ្លាស់ប្តូរនោះទេ គឺគ្រាន់តែជារឿងផ្ទេរមុខដំណែងរវាង ឯកឧត្តម ត្រាំ អ៊ីវតឹក និងឯកឧត្តម ​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែប៉ុណ្ណោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់ថា លើការងារដឹកនាំ គ្រប់គ្រង គឺមិនសំដៅតែទៅលើកម្រិត​ជំនាញ​ខ្ពស់តែមួយមុខ ប៉ុណ្ណោះទេ គឺយើងត្រូវមានការស្វែង​យល់ខ្ពស់ពីកម្រិតនយោបាយ និងត្រូវដឹងថា អ្វីដែលជាកត្តាដែលនាំឲ្យយើងមានជ័យជំនៈ។ ទន្ទឹមនឹងនេះ ក្រសួងមួយ អាចសម្រេចការងារជោគជ័យបាន គឺរដ្ឋបាល​ ត្រូវតែមានការត្រួតពិនិត្យ រដ្ឋបាលត្រូវតែមានផែនការ ហើយរឿង​ដែល​ធ្វើឲ្យយើងទទួលបានជោគជ័យមួយទៀត គឺមិនអត្តណោម័ត ហើយកត្តាមួយដែលសំខាន់មួយទៀត គឺប្រមូល​ផ្តុំ​សាមគ្គី។​ នៅក្នុងឱកាសនេះ ឯឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍បញ្ជាក់បន្ថែមថា ជោគជ័យ ​រឺប​រាជ័យ បើគ្មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទ ហើយបើគ្មានការប្រមូលផ្តុំសាមគ្គីគ្នា និង​ការបំពេញ​ការងារ ​ដោយឆន្ទៈទេនោះ ជោគជ័យគឺមិនអាចកើតមានឡើងបានឡើយ។ ឯឧឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសា​សន៍​បញ្ជាក់បន្ថែមទៀតថា ក្រសួងមួយ រឺអង្គភាពមួយ បើសិន​ជា​ថ្នាក់ដឹកនាំអាចប្រមូលផ្តុំសាមគ្គីគ្នាបាន វាគឺជាគំរូ សម្រាប់​ថ្នាក់អគ្គនាយកដ្ឋាន ថ្នាក់នាយកដ្ឋាន និងដល់មន្ត្រីក្រោមឱវាទ​ថ្នាក់មន្ទីរសាធារណការខេត្តក្រុង រឺក៏អាចរហូត​ដល់ស្រុកថែមទៀតផង ដូច្នេះការងារនេះ គឺយើងមិនមើលរំលងបានឡើយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានស្នើរឲ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទាំងអស់ ត្រូវបន្តរូបរួមសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យរឹតតែល្អប្រសើរឡើងថែមទៀត ដើម្បីសម្រេច​បាន ជោគជ័យថ្មីៗថែមទៀត ទៅតាមផែនការ​កំណត់របស់រាជរដ្ឋាភិបាល គឺធ្វើឲ្យឆាប់ ធ្វើឲ្យបាន ធ្វើឲ្យឆាប់ ធ្វើឲ្យលឿន ហើយនិងធ្វើឲ្យ​មាន​តម្លា​ភាព។

12936494_508186042699074_3764266787383402401_n 1 12112497_508186866032325_214901322401821700_n 12472328_508187106032301_3975935958980800348_n 12932918_508187339365611_8002740415734472145_n 12936494_508186042699074_3764266787383402401_n

កិច្ចប្រជុំពិភាក្សាដំបូង ដើម្បីដោះស្រាយការងារផ្តល់សេវាសាធារណៈដែលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន

$
0
0

នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៦ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងការដឹកនាំបើកកិច្ចប្រជុំពិភាក្សាដំបូង ដើម្បីដោះស្រាយការងារផ្តល់សេវាសាធារណៈដែលពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ។ កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់ទៅលើបញ្ហាសំខាន់ៗនានា ពាក់ព័ន្ធទៅនឹងប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិយានយន្ត ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ការអនុញ្ញាតធ្វើការដឹកជញ្ជូនអាជីវកម្មទូទាំងខេត្តក្រុង ជាដើម។ កិច្ចប្រជុំនេះ គឺជាជំហានដំបូង ក្នុងកិច្ចពិភាក្សាអំពីវិធីពង្រឹងសេវាសាធារណៈ របស់ក្រសួង ដោយបានទទួលយកនូវមតិយោបល់ និងអនុសាសន៍ ដែលអាចឈានទៅរកដំណោះស្រាយ និងវិធានការ ដែលអាចដោះស្រាយបញ្ហាប្រឈមដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះ។

ជួសជុលអ៊ុតកៅស៊ូជាបណ្តោះអាសន្នលើកម្រាលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វា

$
0
0

យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះត្រួតពិនិត្យការជួសជុលអ៊ុតកៅស៊ូជាបណ្តោះអាសន្នលើកម្រាលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វា ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនសាធារណៈជនថា៖ ការជួសជុលអ៊ុតកៅស៊ូជាបណ្តោះអាសន្ននេះ គឺធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសុំការអធ្យាស្រ័យចំពោះការធ្វើដំណើរដែលនឹងអាច បណ្តាលអោយមានការកកស្ទះចរាចរក្នុងពេលដំណើរការការដ្ឋាននេះ និងបានមានប្រសាសន៍បន្ថែម ទៀតថា៖ ការងារជួលជុលនេះនិងការងារជាច្រើនទៀតនាពេលខាងមុខគឺជាផ្នែកមួយនៃផែនការសកម្ម ភាពរយៈពេល១០០ថ្ងៃដើម្បីជួសជុល និងស្តារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាឡើងវិញ។

 

Viewing all 619 articles
Browse latest View live